រដ្ឋសភាវៀតណាម-សហព័ន្ធអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការ
14/03/2013 10:31
VOV-នារសៀលថ្ងៃទី១៣មិនា ប្រធានរដ្ឋសភា សហព័ន្ធអាល្លឺម៉ង់ Norbert Lammert បានធ្វើអធិបតី ពិធីទទួលប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែល ទៅបំពេញទស្សនកិច្ចការងារនៅសហព័ន្ធអាល្លឺម៉ង់។

ប្រធានរដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ Norbert Lammert បានធ្វើអធិបតីពិធីទទួលប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម VOV-នារសៀលថ្ងៃទី១៣មិនាប្រធានរដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ Norbert Lammert បានធ្វើអធិបតីពិធីទទួលប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួម ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលទៅបំពេញទស្សនកិច្ចការងារនៅ សហព័ន្ធអាល្លឺម៉ង់។ នៅពិធីទទួលជួបសន្ទនាបន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថាវៀតណាមយកចិត្តទុកដាក់ដល់ការបង្កើន និងផ្ដល់អាទិភាពអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយសហព័ន្ធអាល្លឺម៉ង់ និងស្នើរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ។ រីឯ ប្រធានរដ្ឋសភា Norbert Lammert បានអះអាងថា រដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ជា និច្ចកាលគាំទ្រនិងផ្ដល់អាទិភាពក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម។ នាថ្ងៃដ៏ដែលប្រធានរដ្ឋសភា Nguyen Sinh Hung បានមកសាកសួរសុខទុក្ខ កម្មាភិបាលមន្ត្រីស្ថានទូតវៀតណាមដំណាងសហគមន៍ជនវៀតណាមនៅ អាល្លឺម៉ង់។ ថ្លែងមតិនៅទីនេះប្រធានរដ្ឋសភា Nguyen Sinh Hung បានកត់សម្គាល់ ការរួមវិភាគទានដ៏ថ្លៃថ្លារបស់សហគមន៍ជនវៀតណាមនៅឯបរទេសចំពោះមាតុ ប្រទេសនិងឲ្យដឹងថា រដ្ឋនឹងពិនិត្យមើលបំពេញបន្ថែមរាល់ការកំណត់សំដៅបង្ក លក្ខណៈល្អជាងឲ្យសហគមន៍ជនវៀតណាមនៅឯបរទេសវិនិយោគចូលមក ក្នុងប្រទេស៕
Related






