រដ្ឋសភាវៀតណាមពិភាក្សាពង្រាងច្បាប់ការងារ
19/06/2013 10:26
(VOV)_បន្តរបៀបវារះនៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ នាព្រឹកថ្ងៃទី ១៩ មិថុនា រដ្ឋសភាបានពិភាក្សាអំពីពង្រាងច្បាប់ការងារ។

(VOV)_បន្តរបៀបវារះនៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ នាព្រឹកថ្ងៃទី ១៩ មិថុនា រដ្ឋសភាបានពិភាក្សាអំពីពង្រាងច្បាប់ការងារ។ ក្រៅពីការឯកភាព ថា÷ ការចេញផ្សាយច្បាប់ការងារគឺចាំបាច់ណាស់ ដើម្បីកែលំអរទំនាក់ទំនងអំពីការងារធ្វើនាបច្ចុប្បន្ន។ បណ្ដាសមាជិក សមាជិកាសភាក៏បានលើកយកបញ្ហាជា ច្រើន ដូចជា÷ការជួយឧបត្ថម្ភការងារធ្វើសំរាប់យុវជន បណ្ដាគោលនយោបាយរបស់ រដ្ឋអំពីការងារធ្វើ…។ល។ ស្ដីអំពីគោលនយោបាយជួយឧបត្ថម្ភឥណទានបង្កការងារ ធ្វើ លោកស្រី Nguyen Thi Phuc សមាជិកាមណ្ឌល Binh Thuan បានផ្តល់មតិថា÷ “ បណ្ដាមុខសញ្ញាដែលមានអាទិភាពខ្ចីទុន ពីមូលនិធិជាតិ ក្រៅពីមុខសញ្ញាជាអង្គភាពអាជីវកម្មតូចនិងមធ្យម គ្រួសារអាជីវកម្ម សហករណ៍ប្រើប្រាស់ពលករជានារីច្រើន ពលករជាជនពិការ ជនជាជនជាតិភាគតិច។ ខ្ញុំស្នើថា÷ បំពេញបន្ថែមមុខសញ្ញា គឺបណ្ដាអង្គភាពអាជីវកម្មធ្វើផលិតកម្ម អាជីវកម្មនៅតំបន់ជនបទ តំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច…។ល។ ការបំពេញបន្ថែមនេះ គឺសំដៅកាត់បន្ថយស្ថានភាពផ្ទេរប្តូរពលករ ពីជនបទទៅទីក្រុង ពីតំបន់នេះទៅតំបន់នោះ។” សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣
Related






