VOV WorldVOV World
រដ្ឋសភាវៀតណាមពិភាក្សាអំពីគំរោងច្បាប់ចាត់តាំងរដ្ឋសភា(វិសោធនកម្ម)
16/06/2014 11:04
(VOVworld) - នាព្រឹកថ្ងៃទី១៦ មិថុនា រដ្ឋសភា វៀតណាម បានពិភាក្សាអំពីគំរោងច្បាប់ចាត់តាំង រដ្ឋសភា(វិសោធនកម្ម) ក្រោមអធិបតីភាព របស់អនុ ប្រធានរដ្ឋសភាំលោក Uong Chu Luu។
រដ្ឋសភាវៀតណាមពិភាក្សាអំពីគំរោងច្បាប់ចាត់តាំងរដ្ឋសភា(វិសោធនកម្ម)
សមាជិកសភាថ្លែងមតិនៅសម័យប្រជុំ (រូបថត៖TTXVN) (VOVworld) - នាព្រឹកថ្ងៃទី១៦ មិថុនា រដ្ឋសភាវៀតណាមបានពិភាក្សាអំពី គំរោងច្បាប់ចាត់តាំងរដ្ឋសភា(វិសោធនកម្ម) ក្រោមអធិបតីភាពរបស់អនុប្រធាន រដ្ឋសភាំលោក Uong Chu Luu។ចំណុចថ្មីរបស់គំរោងច្បាប់នេះគឺជាការកំណត់ អំពីមុខដំណែងអគ្គលេខាធិការរដ្ឋសភា ដែលជំនួសឲ្យក្រុមលេខាសម័យប្រជុំ នាបច្ចុប្បន្ន។មតិភាគច្រើនបានគាំទ្រការកំណត់ស្ដីពី​ បរិមាណសមាជិកសភា ជា៥០០នាក់។ស្ដីបីបញ្ហានេះ លោក Nguyen Van Tuyet សមាជិកសភាមណ្ឌល​ Ba Ria – Vung Tau បានឲ្យដឹងថា៖ “នេះជាការកំណត់សំហេតុសំផល។ក្រៅពីនោះ ខ្ញុំចាត់ទុកថា អត្រា សមាជិក សភាធ្វើសកម្មភាពឯកទេស​ ជា៣៥%នៃបរិមាណសមាជិកសភាទាំងមូល​ គឺ តិចណាស់។ខ្ញុំស្នើយ៉ាងតិចបំផុតមានសមាជិកសភា៤៥%ចូលរួមសកម្មភាព នេះ ដើម្បីឆ្លើយតបនឹងតម្រូវការផ្លាស់ប្ដូរថ្មី​ និងលើកកំពស់ប្រសិទ្ធិភាពក្នុងការ ធ្វើសកម្មភាពរបស់រដ្ឋសភា” នៅរសៀលថ្ងៃដរដែល រដ្ឋសភាអនុម័តលើគំរោងច្បាប់អន្តោប្រវេស៍របស់ជន បរទេសនៅវៀតណាម ហើយពិភាក្សាអំពីគំរោងច្បាប់ធានារ៉ាប់រងសង្គម (វិសោធនកម្ម)៕