រដ្ឋសភាវៀតណាមចាប់ផ្តើមសប្តាហ៍ធ្វើការទី ៥
16/06/2014 06:59
(VOVworld) - នាព្រឹកថ្ងៃទី ១៦ មិថុនា រដ្ឋសភាវៀតណាម បានពិភាក្សាអំពីពង្រាងច្បាប់ចាត់តាំងរដ្ឋសភា (វិសោធនកម្ម)។

រដ្ឋសភាវៀតណាមចាប់ផ្តើមសប្តាហ៍ធ្វើការទី ៥ (Image: VNA) (VOVworld) - នាព្រឹកថ្ងៃទី ១៦ មិថុនា រដ្ឋសភាវៀតណាមបានពិភាក្សាអំពីពង្រាង ច្បាប់ចាត់តាំងរដ្ឋសភា (វិសោធនកម្ម)។ សមាជិកសមាជិការសភាបានវាយតំលៃ ខ្ពស់ចំពោះខ្លឹមសារធ្វើវិសោធនកម្មជាច្រើននៃពង្រាងច្បាប់ពោលខាងលើ ជាក់ស្តែង បនីយកម្មខ្លឹមសារឲ្យសមស្របនឹងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ សមាជិកសមាជិការសភាបាន ចាត់ទុកថា៖ក្រុមប្រឹក្សាជាតិនិងបណ្ដាគណៈកម្មាធិការក្នុងរដ្ឋសភាត្រូវមានតួនាទី សម្រេចក្នុងសកម្មភាពរបស់រដ្ឋសភា។ ដោយហេតុនេះ បណ្ដាស្ថាប័ននេះត្រូវបាន បង្កើនជំនាញដើម្បីពិនិត្យមើលពង្រាងច្បាប់នានាប្រកបដោយប្រសិទ្ធិភាព។ សមាជិកសភាមួយចំនួនបានស្នើឲ្យកំណត់ឋានៈគត្តិយុត្តចំពោះគណៈប្រតិភូ សមាជិកសមាជិការសភាផងដែរ។ ក្នុងសប្តាហ៍ធ្វើការលើកទី ៥ នេះ រដ្ឋសភានឹង ពិនិត្យមើលនិងអនុម័ត្តលើពង្រាងច្បាប់ចំនួន ៧ ដូចជា៖ ពង្រាងច្បាប់អន្តោប្រវេសន៍ (វិសោធនកម្ម) ច្បាប់និងវិសោនកម្មបំពេញបន្ថែមច្បាប់វិនិយោគសាធារណៈ ជាដើម៕
Related






