អគ្គលេខាបក្ស អញ្ជើញថ្លែងដឹកនាំអង្គសន្និសីទ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១២ ខែមិថុនា លេខាធិការដ្ឋាន គណៈកម្មាធិការមជ្ឈឹមបក្សបានរៀបចំសន្និសីទតាមអ៊ិនធឺរណែតទូទាំងប្រទេស ដើម្បីបូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ នីតិកាលទី ១២ ស្តីពីការជំរុញការសិក្សាការរៀនសូត្រនិងធ្វើតាម សតិអារម្មណ៍សីលធម៌និងរចនាបទហូជីមីញ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចូលរួមនិងដឹកនាំអង្គសន្និសីទ។

អញ្ជើញចូលរួមសន្និសីទមានវត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc; នាយករដ្ឋមន្រ្តី Pham Minh Chinh; ប្រធានរដ្ឋសភាលោក Vuong Dinh Hue; លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong។

អគ្គលេខាបក្ស Nguyen Phu Trong, ប្រធានរដ្ឋ Nguyen Xuan Phuc លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong និងប្រតិភូបានទៅទស្សនាការតាំងពិព័រណ៍ "គំរូសាមញ្ញប៉ុន្តែថ្លៃថ្នូ" ដែលបានបង្ហាញនៅក្នុងសាលប្រជុំ (រូបថត៖ TTXVN)

ថ្លែងមតិនៅក្នុងសន្និសីទ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សតិអារម្មណ៍ សីលធម៌និងរចនាបថរបស់លោកប្រធានហូជីមិញ គឺជាទ្រព្យសម្បត្តិខាងព្រលឹងវិញ្ញាណដែលមិនអាចកាត់ថ្លៃបានរបស់បក្ស និងប្រជាជនវៀត ណាម ដោយបំភ្លឺបុព្វហេតុបដិវត្តន៍ ដឹកនាំដណ្តើមជ័យជំនះរបស់បដិវត្តន៍វៀត ណាម។ ហេតុដូច្នេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា ការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធាន ហូជីមិញគឺជាការងារចាំបាច់និងជាភារកិច្ចសំខាន់បំផុត ដែលមិនអាចខ្វះបានសម្រាប់បក្សនិងប្រជាជនទាំងមូល។ លោកអគ្គលេខាបក្សបានសម្តែងនូវគោល បំណងចង់ឲ្យការសិក្សានិងអនុវត្តតាមការសតិអារម្មណ៍ សីលធម៌និងរចនាបទ ហូជីមិញនឹងត្រូវបានផ្សព្វផ្សាយបន្តកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធិភាព រួមចំណែកយ៉ាងសកម្មដល់ជោគជ័យនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម៕