VOV WorldVOV World
រុស្ស៊ីធ្វើសមយុទ្ធទ្រងទ្រាយធំដើម្បីការពារសន្និសិទជាន់ខ្ពស់APEC
05/06/2012 08:08
(VOVworld)-នាថ្ងៃទី ៤មិថុនា រុស្ស៊ីចាប់ផ្តើមការធ្វើ សមយុទ្ធទ្រង់ទ្រាយធំនៅតំបន់ Primorye ជាផ្នែក១ ក្នុងការងារត្រៀមរៀបចំសន្តិសុខឲ្យសន្និសិទជាន់ ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)ដែល
រុស្ស៊ីធ្វើសមយុទ្ធទ្រងទ្រាយធំដើម្បីការពារសន្និសិទជាន់ខ្ពស់APEC
រុស្ស៊ីធ្វើសមយុទ្ធទ្រងទ្រាយធំដើម្បីការពារសន្និសិទជាន់ ខ្ពស់APEC(រូបថតៈInternet) (VOVworld)-នាថ្ងៃទី ៤មិថុនារុស្ស៊ីចាប់ផ្តើមការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅតំបន់ Primorye ជាផ្នែក១ក្នុងការងារត្រៀមរៀបចំសន្តិសុខឲ្យសន្និសិទជាន់ខ្ពស់ វេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ដែលប្រព្រឹត្តទៅនៅទីក្រុង Vladivostok នាខែកញ្ញាខាងមុខ។ ប្រព័ន្ធមធ្យោបាយ និងកងកម្លាំងរបស់បណ្តា ស្ថាប័នក្នុងតំបន់ Primorye ត្រូវបានប្រមូលផ្តុំ ចូលរួមការធ្វើសមយុទ្ធសំដៅទប់ ស្កាត់ រាល់អំពើភេរវកម្មដែលជះឥទ្ធិពលដល់សន្និសិទជាន់ខ្ពស់ APEC ដែលបាន រៀបចំឡើងនៅប្រទេសរុស្ស៊ីជាលើកដំបូង។ តាមប្រភពព័ត៌មាននៃស្ថាប័ន សន្តិ សុខរុស្ស៊ីថា នៅតំបន់មួយចំនួន របស់ Primorye អាចអនុវត្តរាល់វិធានការ កាត់ បន្ថយយាន្តជំនិះធ្វើដំណើរទៅវិញទៅមក និងពិនិត្យលិខិតសំគាល់ខ្លួន ទន្ទឹមនឹង នោះសំណូមពរប្រជាជនក្នុងតំបន់ជួយបណ្តាស្ថាប័នការពារច្បាប់ ក្នុងរយៈពេល សន្និសិទប្រព្រឹត្តទៅ៕

More