រុស្ស៊ីនិងចិនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី
06/06/2012 08:17
ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចិន នា ថ្ងៃទី ៥ មិថុនា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាន ជួបចរចារជាមួយប្រធានរដ្ឋម្ចាស់ផ្ទះ ហ៊ូជិនតាវ នៅ រដ្ឋធានីប៉េកាំង។

ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចិន នាថ្ងៃទី ៥ មិថុនា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបចរចារជាមួយប្រធានរដ្ឋម្ចាស់ផ្ទះ ហ៊ូជិនតាវ នៅរដ្ឋធានីប៉េកាំង។ ក្នុងជំនួបចរចារនេះ ភាគីទាំង ២ បានសន្យាពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រវាង ប្រទេស ទាំង ២ និងមូលមតិជាឯកឆ័ន្ចដោយចាត់ទុកថា ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេ ភាគី គឺជា ទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅស្នូលរបស់ការទូតនៃប្រទេស និមួយៗ។ ថ្លែងមិតិក្នុងជំនួបចរចារនេះ ប្រធានរដ្ឋចិន ហ៊ូជិនតាវ បានវាយតំលៃថា៖ ទំនាក់ទំនងរុស្ស៊ី-ចិនបានអភិឌ្ឍន៍ដ៏ចីរភាព ផូរផង និងយ៉ាងសកម្ម ក្នុងប៉ុន្មានឆ្នាំកន្លង ទៅ។ រីឯខ្លួន ប្រធានាធិបតីរុស្ស៊ី Putin បានចាត់ទុកថា៖ ផលប្រយោជន៍របស់ប្រទេស រុស្ស៊ីនិងចិនដូចៗគ្នាលើវិស័យជាច្រើន។ ប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា៖ អាស្រ័យដោយមានការខំប្រឹងប្រែងដោយឥតឈប់ឈររបស់ប្រទេសទាំង ២ ទំនាក់ ទំនងដៃរគូរយុទ្ធសាស្ត្រលើគ្រប់វិស័យ រុស្ស៊ី-ចិនត្រូវបាលើកកំពស់មួយកំរិតថ្មី។ រុស្ស៊ីនឹងខំប្រឹងប្រែងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការនេះស៊ីជំរៅថែមទៀត។ នាថ្ងៃដ៏ដែល រុស្ស៊ីនិងចិនបានចុះហត្ថលេខាលើការព្រមព្រៀងចំនូន ១២ ស្តីពីការទូត និង សេដ្ឋកិច្ច សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី និងការព្រមព្រៀងមួយ ស្តីពីការបង្កើត មូលនិធិ វិនិយោគរួម ដែលមានទុនចំនួន ៤ ពាន់លានដុល្លាអាមេរិក។ តាមគំរោង ក្នុងរយៈពេល ៣ ថ្ងៃស្នាក់នៅចិន ប្រធានាធិបតីរុស្ស៊ី Putin នឹងជួបសន្ទនា ជាមួយ អនុប្រធានរដ្ឋចិន Xi Jinping ប្រធានាធិបតី អ៊ីរ៉ង់ និងប្រធានាធិបតី អាហ្វហ្គា នីស្ថាន។ ទន្ទឹមនឹងនេះ លោក Putin នឹងចូលរួមសន្និសីទកំពូលអង្គការសហប្រតិបត្តិការ សៀងហាយ ៕ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបចរចារជាមួយប្រធានរដ្ឋម្ចាស់ផ្ទះ ហ៊ូជិនតាវ នៅរដ្ឋធានីប៉េកាំង។ (Image: Internet)
Related






