VOV WorldVOV World
រុស្ស៊ីនិងជប៉ុនសហប្រតិបត្តិការលើវិស័យសន្តិសុខ
03/11/2013 09:12
(VOVworld) – នាថ្ងៃទី ២ វិច្ឆិការ រុស្ស៊ីនិងជប៉ុនបានឯក ភាពអំពីកិច្ចសហប្រតិបត្តិ ការលើវិស័យប្រយុទ្ធប្រឆាំង នឹងភេវរកម្មនិងចោ សមុទ្រ ក៏ដូចជា ការបង្កើនសហ ការក្នុងក្របខ័ណ្ឌពិគ្រោះយោបល់ពហុភាគីអំពីរាល់ បញ្ហាសន្តិសុខក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។
រុស្ស៊ីនិងជប៉ុនសហប្រតិបត្តិការលើវិស័យសន្តិសុខ
រុស្ស៊ីនិងជប៉ុនបានឯកភាពអំពីកិច្ចសហប្រតិបត្តិ ការលើវិស័យសន្តិសុខ (Image: giaoduc.net.vn) (VOVworld) – នាថ្ងៃទី ២ វិច្ឆិការ រុស្ស៊ីនិងជប៉ុនបានឯកភាពអំពីកិច្ចសហប្រតិបត្តិ ការលើវិស័យប្រយុទ្ធប្រឆាំងនឹងភេវរកម្មនិងចោ សមុទ្រ ក៏ដូចជា ការបង្កើនសហ ការក្នុងក្របខ័ណ្ឌពិគ្រោះយោបល់ពហុភាគីអំពីរាល់បញ្ហាសន្តិសុខក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ លទ្ធផលពោលខាងលើទទួលបានក្នុងកិច្ចប្រជុំស្តីពីការទូត-ការពារ ប្រទេស (២+២) ជាលើកដំបូង រវាងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន លោក Itsunori Onodera ជាមួយសមភគី រុស្ស៊ី គឺលោក Sergey Lavrov និង លោក Sergei Shoigu នៅតូក្យូ។ ថ្លែងមតិក្នុងសន្និសីទ កាសែត រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Kishida បានឲ្យដឹងថា៖ កិច្ច សហប្រតិ បត្តិការរវាងជប៉ុននិងរុស្ស៊ីលើវិស័យសន្តិសុខសេដ្ឋកិច្ចនឹងរួមចំណែកក្នុងការរក្សា សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានឲ្យដឹងថា៖ ភាគីទាំង ២ បានពិភាក្សាអំពីបញ្ហាលើឧបទ្វីបកូរ៉េ ជំលោះ អធិបតេយ្យភាពដែនដីនិងសមុទ្រ ការប្រឆាំងនឹងជនល្មើសគ្រឿងញាននិងបទ ល្មើសឆ្លង់ដែន។ បណ្ដារដ្ឋមន្ត្រីបានឯកភាពរៀបចំការធ្វើសមយុទ្ធរួមអំពីការប្រ យុទ្ធប្រឆាំងនឹងភេវរកម្មនិងចោសមុទ្ររវាងកំលាំងការពារឆ្នេរសមុទ្ររបស់ជប៉ុន និងកងទ័ពជើងទឹករុស្ស៊ី។ ប្រទេសទាំង ២ ក៏នឹងសហការពិភាក្សាអំពីសន្តិសុខនិងការកាត់បន្ថយផលវិបាក នៃគ្រោះធម្មជាតិ ក្នុងក្របខ័ណ្ឌវេទិការពហុភាគី ដូចជា សន្និសីទជាន់ខ្ពស់អាស៊ី ខាងកើតនិងវេទិការតំបន់អាស៊ាន ព្រមទាំង ចែករំលែកព័ត៌មានក្នុងសកម្មភាព រក្សាសន្តិភាពនៃ​ អ.ស.ប.។ តាមគំរោង កិច្ចប្រជុំ ២+២ ជាបន្តនឹងប្រព្រឹត្តទៅ នា ឆ្នាំ ២០១៤ នៅទីក្រុង មូស្គូរ រុស្ស៊ី៕