VOV WorldVOV World
រុស្ស៊ីនិងបារាំងខ្វែងគំនិតគ្នាចំពោះបញ្ហាស៊ីរី
02/06/2012 08:34
ក្នុងជំនួបនាយប់ថ្ងៃទី ១ មិថុនា ប្រធានាធិបតីរុស្ស៊ី Vladimir Putin និង​សមភាគី ​ បារាំង Francois Hollande បានសង្កត់ធ្ងន់​ទៅលើ​ការចាំបាច់ ​ដែលត្រូវអនុវត្តតាម សេច ក្ដីសម្រេចចិត្តរបស់​អង្គការសហ​ប្រជា​ជាតិ និង ផែនការសាមគ្គីភាព របស់ បេសកជន ពិសេសអំពីស៊ីរី Kofi Annan យ៉ាងគ្រប់គ្រាន់ ប៉ុន្តែមានទស្សនះខុសគ្នា អំពីបណ្ដាវិធានការដាក់ទណ្ឌកម្ម ចំពោះ Damascus។
រុស្ស៊ីនិងបារាំងខ្វែងគំនិតគ្នាចំពោះបញ្ហាស៊ីរី
ប្រធានាធិបតីរុស្ស៊ី Vladimir Putin និង​សមភាគី ​ បារាំង Francois Hollande (http://www.tinmoi.vn) ក្នុងជំនួបនាយប់ថ្ងៃទី ១ មិថុនា ប្រធានាធិបតីរុស្ស៊ី Vladimir Putin និង​សមភាគី ​ បារាំង Francois Hollande បានសង្កត់ធ្ងន់​ទៅលើ​ការចាំបាច់ ​ដែលត្រូវអនុវត្តតាម សេច ក្ដីសម្រេចចិត្តរបស់​អង្គការសហ​ប្រជា​ជាតិ និង ផែនការសាមគ្គីភាព របស់ បេសកជន ពិសេសអំពីស៊ីរី Kofi Annan យ៉ាងគ្រប់គ្រាន់ ប៉ុន្តែមានទស្សនះខុសគ្នា  អំពីបណ្ដាវិធានការដាក់ទណ្ឌកម្ម ចំពោះ Damascus។ ថ្លែងមតិ នៅសន្និសីទកាសែត រួម  បន្ទាប់ពីជំនួប រវាងថ្នាក់ដឹកនាំទាំងពីររូប របស់បារាំង និងរុស្ស៊ី សំដៅស្វែងរក ដំណោះស្រាយអោយបញ្ហាស៊ីរី លោក Vladimir Putin បានចាត់ទុកថា៖បញ្ហាសំ ខាន់​បំផុត​ដែលត្រូវធ្វើគឺរាំងស្កាត់អំពើហឹង្សារនៅស៊ីរី ពិសេសគឺ ត្រូវបង្កើនបណ្ដា ការ​ពិគ្រោះយោបល់ និងបណ្ដាការខំប្រឹងប្រែង សំដៅដោះស្រាយបណ្ដាបញ្ហានៅ ស៊ីរី ដោយបណ្ដាវិធានការនយោបាយ និងតាមរបៀប ត្រឹមត្រូវ សមភាព។ ទទួល ស្គាល់នូវបណ្ដាគ្រោះអាសន្នអស្ថិរភាព និង សង្គ្រាមស៊ីវិល នៅស៊ីរី ប្រធានាធិបតី បារាំង Francois Hollande មិនលើកលែង ​លទ្ធភាពធ្វើ​អន្តរាគមដោយយោធា  ដើម្បី ដោះស្រាយការវិបត្តិនៅប្រទេសមជ្ឈឹមបូពារិ៍នេះ៕