រុស្ស៊ីនិងបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកសហប្រតិបត្តិការធានាសន្តិសុខស្បៀងអាហារ
06/06/2012 11:25
(VOVworld)-វិទ្យុសម្លេងប្រទេសរុស្ស៊ីនាថ្ងៃទី ៥មិថុនា បានជូនព័ត៌មានឲ្យដឹងថា រាល់សកម្មភាពត្រៀម រៀប ចំឲ្យសន្និសិទកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី -ប៉ាស៊ីហ្វិក(APEC)ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែកញ្ញាខាងមុខនៅ Vladivostok

(រូបថតៈInternet) (VOVworld)-វិទ្យុសម្លេងប្រទេសរុស្ស៊ីនាថ្ងៃទី ៥មិថុនាបានជូនព័ត៌មានឲ្យដឹងថា រាល់សកម្មភាពត្រៀម រៀបចំឲ្យសន្និសិទកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី -ប៉ាស៊ីហ្វិក(APEC)ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែកញ្ញាខាងមុខនៅ Vladivostok គឺបានសម្រេចរួចរាល់។ បណ្តាសកម្មភាពនេះ ត្រូវរៀបចំនៅទីក្រុង ផ្សេងៗ របស់រុស្ស៊ី ដូចជា Moscow,St.Petersburg… ។ល។ មុននោះ រដ្ឋមន្រ្តី ក្រសួងកសិកម្មនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ី ហ្វិក រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងថៃ បានប្រជុំនៅ Kazan ចំណុះសហព័ន្ធរុស្ស៊ី។ នៅ កិច្ចប្រជុំនេះ ភាគីនានាបានមានឱកាស វាយតម្លៃចំពោះស្ថានភាពស្បៀងអាហារ របស់ ប្រទេសនិមួយៗ និងមានមតិថា រុស្ស៊ីអាចជួយធានាសន្តិសុខស្បៀងអាហារ ឲ្យទ្វីបអាស៊ី ទាំងមូល។ តាមរយៈ កិច្ច សហប្រតិបត្តិការជាមួយរុស្ស៊ី នាសព្វថ្ងៃ ប្រទេសមួយចំនួននៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចរកឃើញដំណោះស្រាយសម្រាប់ បញ្ហាសន្តិសុខស្បៀងអាហារ៕
Related






