VOV WorldVOV World
រុស្ស៊ីបន្តកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងបណ្តារបៀបវារៈទ្វេភាគីនិងពហុភាគី
08/08/2013 10:46
(VOVworld)-រុស្ស៊ីខកចិត្តចំពោះសេចក្តីសម្រេចរបស់ប្រធានាធិបតីអាមសរិក Barack Obama ដែលលុបចោលជំនួបកំពូល ជាមួយប្រធានាធិបតីរុស្ស៊ី VladimirPutin
រុស្ស៊ីបន្តកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងបណ្តារបៀបវារៈទ្វេភាគីនិងពហុភាគី
ប្រធានាធិបតីអាមេរិក Barack Obama និងប្រធានាធិបតីរុស្ស៊ី Vladimir Putin (រូបថតៈ hanoimoi.vn) (VOVworld)-រុស្ស៊ីខកចិត្តចំពោះសេចក្តីសម្រេចរបស់ប្រធានាធិបតីអាមសរិក Barack Obama ដែលលុបចោលជំនួបកំពូលតាមផែនការនាថ្ងៃទី៣ និងទី៤កញ្ញាខាង​មុខ ជាមួយប្រធានាធិបតីរុស្ស៊ី VladimirPutin ប៉ុន្តែប្រកាសថា នៅតែបន្តកិច្ចសហប្រតិបត្តិ ការជាមួយអាមេរិកក្នុងបណ្តារបៀបវារៈទ្វេភាគីនិងពហុភាគីដ៏ដែល។ ថ្លែងមតិ ជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាននាថ្ងៃទី៧សីហា ឧបការីទទួលបន្ទុក គោលនយោ បាយកិច្ចការបរទេសរបស់ប្រធានាធិបតីរុស្ស៊ី លោកYuri Ushakov ឲ្យដឹងថា សេចក្តីសម្រេចពោលខាងលើរបស់អាមេរិកបានសរឲ្យឃើញថា វ៉ាស៊ីនតោនមិន ត្រៀមខ្លួនជាស្រេចសម្រាប់ទំនាក់ទំនងទ្វេភាគីតុល្យភាពឲ្យឡើយ។  ប៉ុន្តែមិនអើពើ ដល់សេចក្តីសម្រេចនេះពីភាគីអាមេរិក លោក Yuri Ushakov ឲ្យដឹងថែមទៀតថា សេចក្តី​អញ្ជើញប្រធានាធិបតី Obama មកបំពេញទស្សនកិច្ចរុស្ស៊ីនៅមាន សុពលភាព៕