រុស្សីប្រឆាំងជំទាស់ការធ្វើសមយុទ្ធរួមរវាងហ្សកហ្សីនឹងងាមេរីក
15/03/2012 10:42
ការដែលហ្សកហ្សីនឹងអាមេរីកដំណើរការធ្វើសមយុទ្ធរួម យកឈ្មោះ “Agile Spirit 2012 “ ក្នុងរយះពេលពីថ្ងៃទី ១០ដល់ទី២៤ខែមិនានៅហ្សកហ្សីគឺជា”អំពើរបង្ករឿង ហេតុ” នឹងមិនជួយប្រយោជន៏អ្វីដល់តំបន់ពេញអស្ថិរភាពនេះឡើយ។
ការដែលហ្សកហ្សីនឹងអាមេរីកដំណើរការធ្វើសមយុទ្ធរួមយកឈ្មោះ “Agile Spirit 2012 “ ក្នុង រយះពេលពីថ្ងៃទី១០ដល់ទី២៤ខែមិនានៅហ្សកហ្សីគឺជា”អំពើរបង្ករឿងហេតុ” នឹងមិនជួយ ប្រយោជន៏អ្វីដល់តំបន់ពេញអស្ថិរភាពនេះឡើយ។នេះជាសេចក្តីថ្លែងការណ៏ របស់រដ្ឋមន្រ្តី ការបរទេសរុស្សី SergeiLavrov ដែលបានធ្វើឡើងនាថ្ងៃទី១៤ខែមិនា។ ថ្លែងមតិនៅក្នុង សម័យប្រជុំ DUMA ជាតិ(រដ្ឋសភា) ក្នុងថ្ងៃដ៏ដែល រដ្ឋមន្រ្តីការបរទេសរុស្សី SergeiLavrov ក៏សង្កត់ធ្ងន់ដែរថា៖ការដែលមានទ័ពម៉ារីនជើងគោគអាមេរីកប្រមាណ៣០០នាក់ចូលរួមការ ធ្វើសមយុទ្ធដូចពោលខាងលើ គឺមិនខុសអ្វីពីការបង្ករឿងហេតុ១ទេ។លោកឲ្យដឹងទៀតថា៖លោកបានព្រមានរដ្ឋមន្រ្តីការបរទេសអាមេរីក Hillary Clinton អំពីប្រការនេះ។ ប្រទេសទាំង២រុស្សីនិងហ្សកហ្សី បានកាត់ផ្តាច់ទំនាក់ទំនងកាទូតក្រោយពីជំលោះ ប្រដាប់ អាវុធអស់រយះពេល៥ថ្ងៃនៅសរិទះរដូវឆ្នាំ២០០៨ រវាងប្រទេសទាំង២ដោយសារការ ខ្វែងគំនិត អំពីបែបបទរបស់តំបន់ដែនដីបំបែកខ្លួនចំណុះហ្សកហ្សី គឺអាប់ខាស្ស៊ីនឹង អូសេទី ខាងត្បូងក្នុងពេលដែលទំនាក់ទំនងរវាងហ្សកហ្សី នឹងអាមេរីកត្រូវបានពង្រីកដោយឥត ឈប់ឈរ៕
Related





