រុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិរៀបចំសន្និសីទអន្តរជាតិជាបន្ទាន់អំពីបញ្ហានៅស៊ីរី
15/05/2013 08:15
(VOVworld) – នាថ្ងៃទី ១៤ ឧសភា ថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន អ្នកសារព័ត៌មាន មុនដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខា ធិការ អ.ស.ប. លោក Ban Ki-moon អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Gennady Gatilov បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរៀបចំ សន្និសីទអន្តរជាតិជាបន្ទាន់អំពីបញ្ហានៅស៊ីរី ព្រមទាំង ប្រឆាំងជំទាស់ ចំពោះការផ្តើមគំនិតបង្កើតតំបន់ហាមហោះហើរនៅប្រទេសមជ្ឈឹម បូព៌ារនេះ។

(VOVworld) – នាថ្ងៃទី ១៤ ឧសភា ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន មុនដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Gennady Gatilov បានអំពាវនាវឲ្យ សហគមន៍ អន្តរជាតិរៀបចំសន្និសីទអន្តរជាតិជាបន្ទាន់អំពីបញ្ហានៅស៊ីរី ព្រមទាំង ប្រឆាំង ជំទាស់ចំពោះការផ្តើមគំនិតបង្កើតតំបន់ហាមហោះហើរនៅប្រទេសមជ្ឈឹមបូព៌ារ នេះ។ ប្រតិកម្មចំពោះការអំពាវនាវរបស់រុស្ស៊ី រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ីរី លោក Omran Zoabi បានសង្កត់ធ្ងន់ថា៖ ស៊ីរីត្រូវការដឹងអំពីខ្លឹមសារជាក់ស្តែងនៃសន្និសីទ អន្តរជាតិដែលរុស្ស៊ីនិងអាមេរិកបានផ្តើមឡើង មុនពេលនាំចេញ សម្រេចចិត្តចូល រួមដែរឬទេ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បាន សម្តែងនូវការព្រួយបារម្មហ៍ចំពោះការផ្តើមគំនិតរបស់អាមេរិកនិងរុស្ស៊ីនិងចាត់ទុក ថា៖ ការរៀបចំសន្និសីទមួយដែលមានការចូលរួម ទាំងរបស់រដ្ឋាភិបាលស៊ីរីនិងភាគី ប្រឆាំងគឺពិបាកណាស់៕ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Gennady Gatilov (Image: Vietnamplus)
Related






