VOV WorldVOV World
រុស្ស៊ីរិះគន់សេចក្តីសម្រេចចិត្តអំពីការចូលរួមសម្ព័ន្ធអារ៉ាប់របស់ភាគឺប្រឆាំងស៊ីរី
28/03/2013 08:30
(VOVworld) – នាថ្ងៃទី ២៧ មិនា ក្រសួងការបរទេសរុស្ស៊ី បានរិះគន់សេចក្តីថ្លែង ការរបស់សម្ព័ន្ធអារ៉ាប់ (AL) អំពី បញ្ហានៅស៊ីរី ក៏ដូចជាសេចក្តីសម្រេចចិត្តអំពីការចូលរួម អង្គការនេះរបស់ភាគីប្រឆាំងសម្ព័ន្ធភាពជាតិស៊ីរី (SNC) ។
រុស្ស៊ីរិះគន់សេចក្តីសម្រេចចិត្តអំពីការចូលរួមសម្ព័ន្ធអារ៉ាប់របស់ភាគឺប្រឆាំងស៊ីរី
(VOVworld) – នាថ្ងៃទី ២៧ មិនា ក្រសួងការបរទេសរុស្ស៊ីបានរិះគន់សេចក្តីថ្លែងការរបស់ សម្ព័ន្ធអារ៉ាប់ (AL) អំពីបញ្ហានៅស៊ីរី ក៏ដូចជាសេចក្តីសម្រេចចិត្តអំពីការចូលរួមអង្គការនេះ របស់ភាគីប្រឆាំងសម្ព័ន្ធភាពជាតិស៊ីរី  (SNC) ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Alexander Lukashevich បានសង្កត់ ធ្ងន់ថា៖ ការដែល AL បានអនុម័តលើសេចក្តីសម្រេច ចិត្តអំពីស៊ីរីគឺដើផ្ទុយទៅ នឹងដំណើរសន្តិភាពរបស់បេសកជនពិសេសនៃ អ.ស.ប.និង AL គាំទ្រវិធានការ ដោះស្រាយវិបត្តិនៅស៊ីរីដោយយោធា។ ទន្ទឹមនឹងនោះ អ្នកនាំពាក្យក្រសួង ការបរ ទេសរុស្ស៊ីបានចាត់ទុកទៀតថា៖ បណ្ដាសេចក្តីសម្រេចចិត្តរបស់ AL គឺរំលោភលើ ច្បាប់អន្តរជាតិ។ ដោយសារ រដ្ឋាភិបាលនៃសាធារណៈរដ្ឋអារ៉ាប់ស៊ីរីមុនក៏ដូចជាក្រោយ នេះគឺតំណាងស្របច្បាប់ឲ្យរដ្ឋស៊ីរីក្នុង អ.ស.ប.។ រុស្ស៊ីជឿជាក់ថា៖ វិធានការនយោបាយ គឺជាការដោះស្រាយតែមួយគត់ ដើម្បីបញ្ឈប់ស្ថានភាពអំពើហឹង្សារធានាសន្តិសុខនិង សន្តិភាពសំរាប់ប្រជាជនស៊ីរីទាំងមូល។ នាថ្ងៃដ៏ដែល ក្រសួងការបរទេសអ៊ីរ៉ង់ក៏បានឡើង សម្លេងរិះគន់សេចក្តីសម្រេចចិត្តពោលខាងលើរបស់ AL ផងដែរ៕