អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov (រូបថត៖ TTXVN)

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Dmitry Peskov បានលើកច្បាស់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺជាមនុស្សដើមដំបូង ដែលបានលើកសំណើរសហប្រតិបត្តិការអន្តរជាតិ ស្ដីពីសន្តិសុខព័ត៌មាន។ បើទោះបីជា នាបច្ចុប្បន្ន គំនិតផ្ដួចផ្ដើមនេះមិនទាន់ទទួលបានការគាំទ្រក៏ដោយ ប៉ុន្តែលោក Dmitry Peskov បានអះអាងថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេច ហើយផ្កោតការយកចិត្តទុកដាក់លើបញ្ហានេះ។

មុននេះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ក៏បានចាត់ទុកថា បណ្ដាប្រទេសជាសមាជិក EU គប្បីពិភាក្សាផ្ទាល់ជាមួយរុស្ស៊ីលើបណ្ដាបញ្ហាដូចជាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត ការរំសាយសព្វាវុធ ក៏ដូចជាស្ថានភាពនៅអ៊ុយក្រែន និងបេឡារុស្សផងដែរ៕