រឿងព្រេង Andersen ត្រូវបានសម្ដែងតាមរយៈតុក្តាទឹកវៀតណាម
28/10/2013 11:39
Vovworld-រោងល្ខោនតុក្តាវៀតណាមទើបនឹងបានប្រកាសលទ្ធផលជាជំហានដំបូងនៃគំរោងការសហប្រតិបត្តិការសិល្បៈរវាងរោងល្ខោនតុក្តាវៀតណាមនិងអង្គការ interart Riviera SA បារាំង។

Vovworld-រោងល្ខោនតុក្តាវៀតណាមទើបនឹងបានប្រកាសលទ្ធផលជាជំហានដំបូងនៃគំរោងការសហប្រតិបត្តិការសិល្បៈរវាងរោងល្ខោនតុក្តាវៀតណាមនិងអង្គ ការ interart Riviera SA បារាំង។ នេះជាលើកដំបូងដែលសិល្បៈតុក្តាទឹកវៀតណាម បាននាំរឿងព្រេង Andersen ជាវណ្ណកម្មអក្សរសាស្ត្របរទេសមកសម្ដែង សំដៅ ធ្វើឲ្យថ្មីនិងមានការទាក់ទាញជាងប្រភេទតុក្តាទឹកប្រពៃណីវៀតណាម។ សិល្បករ ឆ្នើម Nguyen Tien Dung នាយករងរោងល្ខោនតុក្តាវៀតណាមបានឲ្យដឹងថា៖ “រឿងល្បីឈ្មោះរបស់អ្នកអក្សរសាស្ត្រដាណឺម៉ាក់ Andersen នាំចូលឆាកល្ខោនតុក្តាទឹកវៀតណាមបានផ្សព្វផ្សាយសិល្បៈតុក្តាទឹកវៀតណាមផងនិងរួមបញ្ចូលជាមួយអន្តរជាតិទៀតផង។ អ្នកដឹកនាំរឿងវៀតណាម តូរតន្ត្រី តន្ត្រីករជាជនបរ ទេស។សិល្បៈតុក្តាទឹកវៀតណាមប៉ុន្តែយករឿងបរទេស។ នេះជាការរួមផ្សំដ៏ល្អ។” តុក្តាទឹកវៀតណាម (TTXVN) តាមគំរោង កម្មវិធីនឹងមានពិធីសម្ដែងនៅរដ្ឋធានីប៉ារីស-បារាំងនាខែធ្នូឆ្នាំ ២០១៣ ក្រោយនោះនឹងមានដំណើរសម្ដែងនៅបារាំងនាខែមិថុនានិងខែធ្នូឆ្នាំ ២០១៤ក្នុងក្របខ័ណ្ឌកម្មវិធីឆ្នាំវៀតណាមនៅបារាំង៕
Related






