សាធារណៈមតិព្រួយបារម្មណ៍ចំពោះការសម្រេចចិត្តការផ្តល់អាវុធទៅឲ្យកំលាំងប្រឆាំងនៅស៊ីរី
15/03/2013 08:37
(VOVworld)–សាធារណៈមតិបានសម្តែងនូវការព្រួយបារម្មណ៍ ចំពោះការសម្រេចចិត្តការផ្តល់អាវុធទៅឲ្យកំលាំងប្រឆាំងនៅស៊ីរី របស់បារាំងនិងអង់គ្លេស ដោយមិនអើពើដល់ការគាំទ្ររបស់ សហភាពអឺរ៉ុប (EU) នៅឡើយ។

(VOVworld)–សាធារណៈមតិបានសម្តែងនូវការព្រួយបារម្មណ៍ចំពោះការសម្រេចចិត្ត ការផ្តល់អាវុធទៅឲ្យកំលាំងប្រឆាំងនៅស៊ីរីរបស់បារាំងនិងអង់គ្លេសដោយមិនអើពើ ដល់ការគាំទ្ររបស់សហភាពអឺរ៉ុប (EU) នៅឡើយ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បាននាំចេញសេចក្តីប្រកាសនេះ នាថ្ងៃទី ១៤ មិនា។ រីឯខ្លួនវិញ ទីភ្នាក់ ងារសារព័ត៌មានជាតិស៊ីរី SANA បានសង្កត់ធ្ងន់ថា៖ ការផ្តល់អាវុធទៅឲ្យបណ្ដាក្រុម ភេវរកម្មគឺការរំលោភលើច្បាប់អន្តរជាតិ។ ក្រសួងការបរទេសរុស្ស៊ីក៏បានព្រមានដែរ ថា៖ បរិមាណអាវុធ ពោលខាងលើអាចធ្លាក់ក្នុងដៃពួកភេវរជន។ ទស្សនៈរបស់រុស្ស៊ី អំពីបញ្ហានេះគឺ៖ រដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងនៅប្រទេសនេះត្រូវបង្កើតការយល់ដឹង គ្នាទៅវិញទៅមក ដើម្បីចាប់ផ្តើមការចរចារឡើងវិញ។ ក្នុងពេលនោះ ភាគីប្រឆាំងស្នូល នៅស៊ីរី - សម្ព័នភាពជនជាតិស៊ីរី (SNC) គាំទ្រការសម្រេចចិត្តរបស់បារាំងនិងអង់គ្លេស៕
Related






