សាធារណៈមតិអន្តរជាតិជួនពរលទ្ធិផលនៃការបោះឆ្នោតរដ្ឋសភានៅប៉ាគីស្ថាន
13/05/2013 12:19
(VOVworld) – នាថ្ងៃទី ១២ ឧសភា អគ្គលេខាធិកា អ.ស.ប. លោក Ban Ki-moon បានជូនពររដ្ឋាភិបាលនិងប្រជាជន ប៉ាគីស្ថាន ដែលបានរៀបចំការបោះឆ្នោតសកល លើកទី ១៤ ប្រកបដោយជោគជ័យ ដោយមានការចូលរួមរបស់ អ្នកបោះឆ្នោតទទួល បាន ៦០% ដែលជាអាត្រាខ្ពស់បំផុត គិតតាំងពីឆ្នាំ ១៩៧៧។

(VOVworld) – នាថ្ងៃទី ១២ ឧសភា អគ្គលេខាធិកា អ.ស.ប. លោក Ban Ki-moon បានជូនពររដ្ឋាភិបាលនិងប្រជាជនប៉ាគីស្ថាន ដែលបានរៀបចំការបោះឆ្នោតសកល លើកទី ១៤ ប្រកបដោយជោគជ័យ ដោយមានការចូលរួមរបស់អ្នកបោះឆ្នោតទទួល បាន ៦០% ដែលជាអាត្រាខ្ពស់បំផុត គិតតាំងពីឆ្នាំ ១៩៧៧។ លោក Ban Ki-moon វាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តនៃបណ្ដាគណៈបក្សនយោបាយនិងបុគ្គលដែល បានចូលរួមក្នុងការបោះឆ្នោតនេះដោយមិនអើពើរដល់ការគំរាមកំហែងខាងសន្តិសុខ មុននឹងព្រឹត្តិការណ៍សំខាន់នេះត្រូវបានរៀបចំឡើង។ ប្រធានាធិបតីអាមេរិក លោក Barack Obama ក៏បានស្ងើចសសើរការបោះឆ្នោតរដ្ឋសភានៅប៉ាគីស្ថាននេះ ផងដែរ។ ទន្ទឹមនឹងនោះ លោក Obama បានសង្កត់ធ្ងន់ថា៖ នេះគឺជាការផ្ទេប្តូររដ្ឋាភិបាលស៊ីវិល សន្តិភាពនិងចំហរនិងជារបត់ដ៏សែនសំខាន់ក្នុងដំណើរកសាងប្រជាធិបតេយ្យនៅ ប្រទេសនេះ។ អាមេរិកនឹងបន្តសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីនៅប៉ាគីស្ថាន ក្នុងឋានៈជាដៃគូរសមភាពមួយ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh បាន សង្ឃឹមថា៖ ការបោះឆ្នោតនេះនឹងបើកចេញសម័យកាលថ្មីមួយក្នុងទំនាក់ទំនងជិត ខាងជាមួយប៉ាគីស្ថាន។ តាមលទ្ធិផលដំបូងនៃការបោះឆ្នោត គណៈបក្សប្រឆាំងស្តាំ កណ្ដាល “សម្ព័ន្ធភាពឥស្លាមប៉ាគីស្ថាន” (PML-N) នៃអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Muhammad Nawaz Sharif កំពុងនាំមុខ ដោយមានអាសនៈ ចំនួន ១១៥ ក្នុង រដ្ឋសភា៕ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Muhammad Nawaz Sharif (Image: Vietnamplus)
Related






