សាធារណៈមតិអន្តរជាតិបរិហារទោសអំពើររបស់ចិននៅសមុទ្រខាងកើត
27/06/2014 10:25
Vovworld-សាធារណៈមតិអន្តរជាតិបន្តសម្ដែងការព្រួយបារម្ភអំពីបំរ៉ែបំរួលតានតឹងឡើងជណ្ដើរនៅសមុទ្រខាងកើត

ចិនផ្សព្វផ្សាយផែនទី ក្នុងនោះគគ្លើនបញ្ចូលស្ទើរតែទាំងអស់ដំបន់សមុទ្រកោះនៅសមុទ្រខាងកើត (chinadaily) Vovworld-សាធារណៈមតិអន្តរជាតិបន្តសម្ដែងការព្រួយបារម្ភអំពីបំរ៉ែបំរួលតានតឹងឡើងជណ្ដើរនៅសមុទ្រខាងកើត ជាក់ស្ដែងគឺការដែលចិនផ្សព្វផ្សាយ ផែនទី ក្នុងនោះគគ្លើនបញ្ចូលស្ទើរតែទាំងអស់ដំបន់សមុទ្រកោះនៅសមុទ្រខាងកើតចូលក្នុងក្របខ័ណ្ឌរបស់ដែលហៅថាអធិបតេយ្យភាពដែលប៉េកាំងទាមទា រំលោភដ៏ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពសិទ្ធិយុត្តាធិការរបស់ប្រទេសឆ្នេរសមុទ្រនៅសមុទ្រខាងកើត។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសហ្វីលីពីននាថ្ងៃទី២៦មិថុនាបាន សង្កត់ធ្ងន់ថា ផែនទីថ្មី១០កំណាត់របស់ចិននៅសមុទ្រខាងកើតជាមហិច្ឆតាវាទទីមិនសមហេតុសមផល ដើរផ្ទុយនឹងច្បាប់អន្តរជាតិនិងរំលោភទៅលើច្បាប់អន្តរជាតិ និងរំលោភទៅលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ដែល ចិនជាភាគីមួយបានចូលរួម។ វ៉ែបសាយរបស់វិទ្យុផ្សាយសម្លេងអាមេរិក (VOA) នាថ្ងៃទី២៦មិថុនាបានចុះ ផ្សាយអត្ថបតស្ដីពីបញ្ហានៅសមុទ្រខាងកើត ចាត់ទុកថា ភាពតានតឹងនៅសមុទ្រ ខាងកើតមិនទាន់មានសញ្ញាឲ្យឃើញនឹងបន្ធូស្រាលឡើយ។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកដំបន់អាស៊ិបូព៌ាលោក Daniel Russel បានឡើងសម្លេងរិះគន់រាល់អំពើរនាពេលថ្មីៗនេះរបស់ចិននៅសមុទ្រ Hoa Tung និងសមុទ្រខាងកើត និងសង្កត់ធ្ងន់ថា នេះជាអំពើរមើលងាយវិធានការការទូតនិងសន្តិភាពក្នុងការ ដោះស្រាយការខ្វែងគំនិតនិងជំលោះ៕
Related






