VOV WorldVOV World
សាធារណៈមតិអន្តរជាតិវាយតំលៃខ្ពស់ចំពោះសន្ទរៈកថារបស់នាយករដ្ឋមន្ត្រីវៀតណាមនៅជំនួបសន្ទនា Shangri-La លើកទី ១២
02/06/2013 09:34
(VOVworld) – សន្ទរៈកថារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅវេទិការសន្តិសុខ​ជំនួបស​ន្ទនា Shangri-La លើកទី ១២ នាយប់ថ្ងៃទី ៣១ ឧសភា សុទ្ធតែ ត្រូវបានបណ្ដាទីភ្នាក់ងារសារព័ត៌មានល្បីឈ្មោះលើសកលលោក ដក់ស្រងចុះផ្សាយ។
សាធារណៈមតិអន្តរជាតិវាយតំលៃខ្ពស់ចំពោះសន្ទរៈកថារបស់នាយករដ្ឋមន្ត្រីវៀតណាមនៅជំនួបសន្ទនា Shangri-La លើកទី ១២
(VOVworld) – សន្ទរៈកថារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅ វេទិការសន្តិសុខ​ជំនួបស​ន្ទនា Shangri-La លើកទី ១២ នាយប់ថ្ងៃទី ៣១ ឧសភា សុទ្ធតែ ត្រូវបានបណ្ដាទីភ្នាក់ងារសារព័ត៌មានល្បីឈ្មោះលើសកលលោកដក់ស្រងចុះផ្សាយ។ ក្នុងនោះ បណ្ដាទីភ្នាក់ងារសារព័ត៌មាន អន្តរជាតិយកចិត្តទុកដាក់ដល់ការអំពាវនាវ កសាងទំនុកទុកចិត្តរបស់នាយករដ្ឋ មន្ត្រីក៏ដូចជាគោលនយោបាយការពារប្រទេស របស់វៀតណាម។ទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK យកចិត្តទុកដាក់ដល់ការពាវនាវ របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung អំពីការដែល អាស៊ាននិងចិន ត្រូវកសាងំទំនុក ទុកចិត្ត ជាជំហានៗ។ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស BBC ក៏បាន យកចិត្តទុកដាក់ ទៅលើក្តីសង្ឃឹមទៅលើតួនាទីរបស់បណ្ដាមហាអំណាចក្នុងសន្ទរៈកាថានៃនាយក រដ្ឋមន្ត្រី Nguyen Tan Dung ជាពិសេសគឺជា អាមេរិកនិងចិន។ សាមគ្គីភាពក្នុងប្លុក អាស៊ាននិងការកសាងជំនឿជាក់គឺជាខ្លឹមសារស្នូលចំនួន ២ ដែលទីភ្នាក់ងារសារ ព័ត៌មាន Reuters បានយកចិត្តទុកដាក់និងដកស្រង។ក្នុងពេលនោះ ទីភ្នាក់ងារសារ ព័ត៌មាន AFP យកចិត្តទុកដាក់ដល់សេចក្តីថ្លែងការរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung អំពីការដែល វៀតណាមនឹងចូលរួមសកម្មភាពរក្សាសន្តិភាព នៃ អ.ស.ប. ជា លើកដំបូង។ ក្រៅពីនោះ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស BBC ក៏សង្កត់ធ្ងន់ទៅលើ សេចក្តីអះអាងឡើង វិញអំពីគោលនយោបាយការពារជាតិដើម្បីសន្តិភាពនិងការពារ ខ្លួន​ឯងមិនធ្វើជា សម្ព័ន្ធមិត្តយោធាជាមួយប្រទេសណារបស់វៀតណាម៕ សន្ទរៈកថារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅវេទិការសន្តិសុខជំនួបសន្ទនា Shangri-La លើកទី ១២ នាយប់ថ្ងៃទី ៣១ ឧសភា សុទ្ធតែត្រូវបានបណ្ដាទីភ្នាក់ងារសារព័ត៌មានល្បីឈ្មោះលើ សកលលោកដក់ស្រងចុះផ្សាយ។ (Image: VOV Online) (VOVworld) - នាថ្ងៃទី ០១ មិថុនា អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧតមត្ត សេនីយ៍ឯក Nguyen Chi Vinh បានមានសន្ទរៈកថាក្នុងកិច្ចប្រជុំពេញអង្គរ នៃជំនួបសន្ទនា  Shangrila លើកទី ១២ ដែលកំពុងប្រព្រឹត្តទៅនៅហឹង្ហបុរី។ សន្ទរៈកថារបស់អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាមសង្កត់ធ្ងន់ទៅលើការចាំបាច់ចំពោះការជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យការពារប្រទេស ដើម្បី  ទប់ទល់នឹងបណ្ដាការសាកល្បងរួមនិង ចាត់ទុក៖ នេះគឺជាវិធានការសំខាន់មួយ ក្នុងចំណោមវិធានការដើម្បីរក្សាសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់។វៀតណាមបានចូលរួមយ៉ាងសកម្ម ក្នុងបណ្ដាយន្តការសហប្រតិបត្តិការលើវិស័យការពារប្រទេសនិងសន្តិសុខក្នុងតំបន់។ ក្រៅពីនោះវៀតណាមបានម្ចាស់ការលើកឡើងវិធានការនានាដើម្បីដោះស្រាយជំលោះ និងសន្យាអនុវត្តយ៉ាងពេញលេញសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត (DOC) គាំទ្រការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) រវាងបណ្ដាប្រទេសអាស៊ាននិងចិនយ៉ាងឆាប់ៗ។ វៀតណាមត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយភាគីទាន់ទិនទាំងឡាយដើម្បីស្វែងរកដំណោះស្រាយយូអង្វែង សំរាប់បញ្ហាលើសមុទ្រខាងកើត ដោយឈរលើមួលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញា​នៃ អ.ស.ប. អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ការដែលវៀតណាម​ទំនើបភាវូបនីយកម្មកងទ័ពជាជំហានៗមិនត្រឹមតែបំរើឲ្យតម្រូវការការពារខ្លួនឯងដោយ ស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងលើកកំពស់លទ្ធភាពជំនះពុះពារលើផលវិបាក​នៃ​សង្គ្រាមទប់ទល់នឹងការសាកល្បងសន្តិសុខក្រៅប្រពៃណី រួមចំណែក​កសាង​​ប្រទេស​ជាតិអភិវឌ្ឍន៍សម្បូរុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧតមត្តសេនីយ៍ឯក Nguyen Chi Vinh បានមានសន្ទរៈកថាក្នុងកិច្ចប្រជុំពេញអង នៃជំនួបសន្ទនា Shangrila លើកទី ១២ ដែលកំពុងប្រព្រឹត្តទៅនៅហឹង្ហបុរី។ (Image: www.thanhnien.com) ជាមួយសារ “កសាងទំនុកទុកចិត្តយុទ្ធសាស្ត្រ” ដែលនាយករដ្ឋមន្ត្រី Nguyen Tan Dung ដែលបានថ្លែងនៅពិធីប្រារព្ធ វៀតណាមជឿជាក់ថា បណ្ដាប្រទេសនឹងមានការបោះ ជំហានជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្ដែងជាងលើស្មារតីយល់ដឹង សមភាពជួយឧបត្ថម្ភគ្នានិងគោរពគ្នាទៅវិញទៅមក។ នោះគឺរបៀបល្អបំផុតដើម្បីរក្សា សន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍នៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក។អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេស Nguyen Chi Vinh ក៏ឲ្យដឹងថា ជាមួយតួនាទីជាសហប្រធានក្រុមការងារជំនាញ ការរបស់សន្និសីទរដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសអាស៊ានបើកទូលាយ (ADMM+) អំពីការជួយឧបត្ថម្ភមនុស្សធម៍និងជួយសង្គ្រោះសោនាដ្ឋកម្មជាមួយចិនវៀតណាមនឹង បញ្ជូនកំលាំងកងទ័ពចូលរួមហ្វឹកហាត់អំពីការជួយឧបត្ថម្ភមនុស្សធម៍ជួយសង្គ្រោះ សោនាដ្ឋកម្មនិងពេទ្យទ័ពនាខែមិថុនានេះនៅប្រទេសប៊្រុយណេ។​ នេះជាលើកដំបូង ដែល ADMM+ សហការធ្វើសកម្មភាពនិងក៏ជាលើកដំបូងដែលវៀតណាមបញ្ជូន កំលាំងកងទ័ពចេញទៅឯបរទេសចូលរួមសកម្មភាពពហុភាគី៕