សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រៀមអនុវត្តកិច្ចព្រមព្រៀងជាមួយអាមេរិក
14/03/2012 08:28
សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េសន្យា នឹងបើកទ្វារយ៉ាងឆាប់រហ័សសំរាប់អ្នកសង្កេតការ IAEA។

អនុរដ្ធមន្ត្រីការបរទេស សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Ri Yong Ho តាមមជ្ឈដ្ធានអ្នកសារព័ត៍មានកូរ៉េខាងត្បូងបានឲ្យដឹងថា ក្នុងការឆ្លើយសម្ភាស សារព័ត៍មាននៅក្រុង New York បេសកជនពិសេសអំពីបញ្ហានុយក្លេអ៊ែរបស់សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េ អនុរដ្ធមន្ត្រីការបរទេស Ri Yong Ho បានឲ្យដឹងថា សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េកំពុងត្រៀមអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលទទួលបានជាមួយអាមេរិកក្នុងកិច្ចសន្ទនាជាន់ខ្ពស់លើកទី៣នាខែមុន។ តាមកិច្ចព្រមព្រៀងនេះព្យុងយ៉ាងនឹងបញ្ជប់បណ្ដាការ សាកល្បងនុយក្លេអ៊ែ បញ្ឈប់សកម្មភាពចម្រាញ់សារធាតុ Uranium និងសាកបាញ់ កាំជ្រួចផ្លោងចំងាយឆ្ងាយដើម្បីប្តូរយកជំនួយស្បៀងអាហាររបស់អាមេរិក។ ទន្ទឹម នឹងនោះអនុញ្ញាតឲ្យក្រុមអ្នកត្រួតពិនិត្យនុយក្លេអែរ IAEA វិលត្រឡប់មកប្រទេស នេះវិញ។ អំពីទំនាក់ទំនងជាមួយកូរ៉េខាងត្បូង លោកRi Yong Ho បានចាត់ទុកថា មិនទាន់អាចមានការសន្ទនាណាមួយរវាងសាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិត កូរ៉េនិងកូរ៉េខាងត្បូងដោយសារនៅមានការខ្វែងគំនិតគ្នាទាក់ទិនដល់ការអនុវត្តកិច្ច ព្រមព្រៀងនៃសន្និសិទកំពូលអន្តរកូរ៉េនាឆ្នាំ២០០០និង២០០៧៕
Related





