សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអាចធ្វើសមយុទ្ធទ្រង់ទ្រាយធំ។
02/03/2013 08:55
VOV-ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី១មិនា បានឲ្យដឹងថាសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េអាចនឹងដំណើរការសមយុទ្ធមាន ទ្រង់ទ្រាយធំលើទូទាំងប្រទេសនាដើមខែមិនានេះ។

សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអាចធ្វើសមយុទ្ធទ្រង់ទ្រាយធំ។ VOV-ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី១មិនាបានឲ្យដឹងថាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអាចនឹងដំណើរការសមយុទ្ធមានទ្រង់ទ្រាយធំលើទូទាំងប្រទេសនាដើមខែមិនានេះ។ ផ្អែកលើការឃ្លាំមើលបណ្ដាការធ្វើសមយុទ្ធនាពេលកន្លងទៅ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានចាត់ទុកព្យុងយ៉ាងអាចដំណើរការសមយុទ្ធមានទ្រង់ទ្រាយលើទូទាំងប្រទេសទាក់ទិន ដល់អាវុធលើគោកលើសមុទ្រនិងលើអាកាសរបស់កងទ័ពប្រជាជនសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Min seok បានសង្ក់តធ្ងន់ថាត្រូវវាយតំលៃម៉ត់ចត់បណ្ដាដំណើរទស្សនកិច្ចនាពេលកន្លងទៅរបស់ថ្នាក់ដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ Kim Jong Un ទៅកាន់មូលដ្ឋានយោធាដើម្បីពិនិត្យការត្រៀមជាស្រេចប្រយុទ្ធ របស់ទាហាន៕
Related





