VOV WorldVOV World
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវនាវកូរ៉េខាងត្បូងកែលំអរទំនាក់ទំនងទ្វេភាគី
17/01/2014 08:41
Vovworld-នាថ្ងៃទី១៦មករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​បាន​អំពាវនាវឲ្យកូរ៉េខាងត្បូងរួមជាមួយប្រទេសនេះ បញ្ឈប់រាល់ពាក្យសម្តីនិង​សកម្មភាពបង្ករឿងហេតុយោធាលើឧបទ្វិបកូរ៉េនិងរួមគ្នាអនុវត្តវិធានការជាក់ស្ដែងដើម្បីទប់ស្កាត់សោកនាដ្ឋកម្មនុយគ្លេអ៊ែមួយ។
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវនាវកូរ៉េខាងត្បូងកែលំអរទំនាក់ទំនងទ្វេភាគី
ថ្នាក់ដឹកនាំនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Jong Un (nguyentandung.org)         Vovworld-នាថ្ងៃទី១៦មករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​ បាន​អំពាវនាវឲ្យកូរ៉េខាងត្បូងរួមជាមួយប្រទេសនេះ បញ្ឈប់រាល់ពាក្យសម្តីនិង​សកម្មភាពបង្ករឿងហេតុយោធាលើឧបទ្វិបកូរ៉េនិងរួមគ្នាអនុវត្តវិធានការជាក់ ស្ដែងដើម្បីទប់ស្កាត់សោកនាដ្ឋកម្មនុយគ្លេអ៊ែមួយ។ តាមទីភ្នាក់ងារសារព័ត៌មាន មជ្ឈឹម​នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (KCNA) ថា គណៈ កម្មាធិការ​ការពារ​ជាតិសាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េ (NDC) បាន នាំចេញ​សំណើរសំខាន់​៣ខ។ ក្នុង​នោះសង្កត់ធ្ងន់ថា រាល់ទំនាក់ទំនង​អន្តរ​កូរ៉េនឹង បានកែលំអរ រាប់ទាំងបណ្ដាបញ្ហា​រសើបដូចជាបញ្ហាគ្រួសារព្រាត់ប្រាស់គ្នា។         មុននោះ នាថ្ងៃទី១៦មករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​បាន​សំណូមពរកូរ៉េខាងត្បូងនិងអាមេរិកលុបចោលការធ្វើសមយុទ្ធរួមប្រចាំឆ្នាំដែល គ្រោងនឹងប្រព្រឹត្តទៅនាខែខាងមុខ៕