សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវនាវឲ្យរំលាយចោលបញ្ជាការដ្ឋានកំលាំងឃ្លាំមើលកិច្ចព្រមព្រៀងបញ្ឃប់សង្គ្រាម
15/01/2013 08:38
(VOVworld) – នាថ្ងៃទី ១៤ មករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានអំពាវនាវឲ្យរំលាយចោលបញ្ជាការដ្ឋានកំលាំងឃ្លាំមើលកិច្ចព្រមព្រៀង បញ្ឃប់សង្គ្រាមនៅឧបទ្វីបកូរ៉េរបស់ អ.ស.ប. (UNC) និងបង្កើតសន្ធិសញ្ញា សន្តិភាពមួយ។

(VOVworld) – នាថ្ងៃទី ១៤ មករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាន អំពាវនាវឲ្យរំលាយចោលបញ្ជាការដ្ឋានកំលាំងឃ្លាំមើលកិច្ចព្រមព្រៀងបញ្ឃប់សង្គ្រាម នៅឧបទ្វីបកូរ៉េរបស់ អ.ស.ប. (UNC) និងបង្កើតសន្ធិសញ្ញាសន្តិភាពមួយ។ តាមឯកសារ មួយនៃក្រសួងការបរទេសរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឲ្យ ដឹងថា៖ ការរំសាយ UNC អាចចាត់ទុកជាសុឆន្ទៈនយោបាយរបស់វ៉ាស៊ីនតោនក្នុងការ រក្សា“គោលនយោបាយប្រឆាំងនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ”។ ឯកសារនេះក៏បានឲ្យដឹងទៀតថា៖ អាមេរិកមានបំណងរក្សាយន្តការបញ្ឃប់សង្គ្រាម និង UNC។ ក្រសួងការបរទេសនៃប្រទេសនេះបានសង្កត់ថ្ងន់ថា៖ ព្យុងយ៉ាងនឹងរក្សា និងបង្កើនរាល់សមត្ថភាពគំរាមកំហែងសង្គ្រាម ដល់ពេលណា អាមេរិកនាំចេញសេចក្តី សម្រេចត្រឹមត្រូវ។ តាមក្រសួងការបរទេសរបស់ប្រទេសនេះបានចាត់ទុកថា៖ គ្រាន់តែមានការចរចារនយោបាយថ្នាក់មេបញ្ជាការកងទ័ពទើបជាវិធានការណ៍ តែមួយ សំដៅធានាខឿន សន្តិភាពចីរភាពលើឧបទ្វីបកូរ៉េ៕ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានអំពាវនាវឲ្យរំលាយចោលបញ្ជាការដ្ឋានកំលាំង ឃ្លាំមើលកិច្ចព្រមព្រៀង បញ្ឃប់សង្គ្រាមនៅឧបទ្វីបកូរ៉េរបស់ អ.ស.ប. (UNC) (Image: Internet)
Related






