VOV WorldVOV World
សាធារណៈរដ្ឋSan Marinoមានគោលបំណងបង្កើនទំនាក់ទំនងជាមួយវៀតណាម
19/10/2012 08:15
(TTXVN)-ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារ ណៈ San Marino Nguyen Hoang Long (លោក Nguyen Hoang Long ក៏ជាឯកអគ្គរដ្ឋទូតវៀតណាម ប្រ​ចំានៅអ៊ីតាលី) ទើបនឹងជូនសាតាំងរបស់ប្រធានរដ្ឋ Truong Tan Sang ចំពោះ
សាធារណៈរដ្ឋSan Marinoមានគោលបំណងបង្កើនទំនាក់ទំនងជាមួយវៀតណាម
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋ San Marino Nguyen Hoang Longជាមួយប្រមុរដ្ឋDenise Bronzetti  (រូបថតៈ Internet) (TTXVN)-ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋ San Marino Nguyen Hoang Long (លោក Nguyen Hoang Long ក៏ជាឯកអគ្គរដ្ឋទូតវៀតណាមប្រ​ចំានៅ អ៊ីតាលី) ទើបនឹងជូនសាតាំងរបស់ប្រធានរដ្ឋ Truong Tan Sang ចំពោះសហប្រមុខ រដ្ឋគឺលោក Teodoro Lonfernini និងលោកស្រី Denise Bronzetti។ ក្នុងការទទួល ជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមបន្ទាប់ពីពិធីជូនសាតាំង រដ្ឋមន្រ្តីការបរទេស San Marino លោកស្រី Antonella Mularoni បានវាយតម្លៃ ខ្ពស់ចំពោះការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនិងចាត់ទុកថា វៀតណាមកំពុងមានតួនាទី និងកិត្យានុភាពក្នុងតំបន់និងលើពិភពលោក។​លោកស្រីក៏បានសម្តែងគោលបំណង ថា ក្នុងរយៈពេលខាងមុខ ប្រទេសទាំងពីនឹង បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ច សហប្រតិបត្តិការជាងទៀត ពិសេសជៀស វាងការហូតពន្ធពីរដង។ តំណាងក្រសួង ការបរទេស​ San Marino ក៏បានចាប់ ផ្តើមឡើងវិញកិច្ចព្រមព្រៀងជម្រុញគាំពាវិនិ យោគរវាង San Marino ជាមួយវៀតណាមផងដែរ៕