VOV WorldVOV World
សាធារណមតិអំពីការសំរេចលាលែងពីដំណែងរបស់លោក Kofi Annan។
03/08/2012 09:38
ស៊ីរី និងបណ្តាមហាអំណាចលើសកលលោកបានសំដែង ការស្តាយចំពោះការដែលលោក​ Kofi Annan បេសកជន ពិសេសនៃ អ.ស.ប​និងសម្ព័ន្ឋអារ៉ាប់(AL)អំពីបញ្ហាស៊ីរីបាន ប្រកាសលាលែងពីដំណែងនាដំណាច់ខែសីហានេះ។
សាធារណមតិអំពីការសំរេចលាលែងពីដំណែងរបស់លោក Kofi Annan។
                      លោក Kofi Annan(Image: Internet)។ VOV-ស៊ីរី និងបណ្តាមហាអំណាចលើសកលលោកបានសំដែងការស្តាយ ចំពោះការដែលលោក​ Kofi Annan បេសកជនពិសេសនៃ អ.ស.ប​និង សម្ព័ន្ឋអារ៉ាប់(AL)អំពីបញ្ហាស៊ីរីបានប្រកាសលាលែងពីដំណែងនាដំណាច់ ខែសីហានេះ។ថ្លែងមតិនៅទីក្រុងប៉េកាំង អ្នកនាំពាក្សក្រសួនងការបរទេស ចិន Hong  Lei បានអោយដឹងថា ចិនវាយតំលៃខ្ពស់តួនាទីសកម្មរបស់លោក​ Kofi Annan ក្នុងការស្វែងរកដំណោះស្រាយនយោបាយ១សំរាប់ស៊ីរី។រីឯប្រធា- នាធិបតីរុស្ស៊ី​ Vladimir Putin ចាត់ទុកថា សហគមន៍អន្តជាតិនឹងបន្តការខំប្រឹង ប្រែងនានា សំដៅបញ្ឈប់អំពើហឹង្សានៅស៊ីរី។ អ្នកនាំពាក្សក្រសួងការបរទេស អាមេរិក Patrik Ventrell ចាត់ទុកថា​ ផែនការសន្តិភាបរបស់ លោក​ Kofi Annan នៅជាក្របខ័ណ្ឋដើម្បីអាមេរិកជំរុញបណ្តាគោលនយោបាយរបស់ខ្លួននៅស៊ីរី។ដំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសនៃ សហភាពអឺរ៉ុប (EU)CatherineAshton  អះអាងថា EUនឹងជំរុញការខំប្រឹងប្រែងនៃ អ.ស.ប​និងសម្ព័ន្ឋអារ៉ាប់តទៅទៀត។ប្រធានមហាសន្និបាត អ.ស.ប​លោក​ Abdulaziz Al-Nasser អំពាវនាវសហគមន៍អន្តរជាតិសាមគ្គីសំដៅ បញ្ឈប់អំពើ ហឹង្សា ស្វែងរកដំណោះស្រាយសន្តិភាព១ឲ្យជំលោះនៅស៊ីរី៕

More