VOV WorldVOV World
សាធារណរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េការពារផែនការបាញ់បង្ហោះផ្កាយរណប។
19/03/2012 08:32
សាធារណរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាថ្ងៃទី ១៨មិនាបានប្រកាសថា ផែនការ​បាញ់បង្ហោះផ្កាយ រណបពិនិត្យមើលផែនដី Kwangmyongsong ៣ នាខែ មេសា​ខាង​មុខជាសិទ្ធិស្របច្បាប់នៃប្រទេសនេះទន្ទឹម នឹងនោះបដិសេធរាល់ការចោទ​ប្រកាន់​ដោយចាត់ទុក ថា​នេះជាការគិតគូរសំដៅលាក់បាំងការសាកល្បង កាំជ្រួចមួយ។
សាធារណរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េការពារផែនការបាញ់បង្ហោះផ្កាយរណប។
សាធារណរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េការពារផែនការបាញ់បង្ហោះផ្កាយរណប។ VOV-សាធារណរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាថ្ងៃទី១៨មិនាបាន ប្រកាសថា ផែនការ​បាញ់បង្ហោះផ្កាយរណបពិនិត្យមើលផែនដី Kwangmyongsong  ៣ នាខែមេសា​ខាង​មុខជាសិទ្ធិស្របច្បាប់នៃប្រទេសនេះទន្ទឹមនឹងនោះបដិសេធ រាល់ការចោទ​ប្រកាន់​ដោយចាត់ទុកថា​នេះជាការគិតគូរសំដៅលាក់បាំងការ សាកល្បងកាំជ្រួចមួយ។ ក្នុង​វិចារណកថារបស់ទីភ្នាក់ងារសារព័ត៍មានមជ្ឈឹម សាធារណរដ្ធប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េ KCNA ដែលចុះផ្សាយនោះឲ្យដឹង ថា​ “អភិវឌ្ឍន៍សន្តិភាពនិង​ប្រើប្រាស់លំហរអាវកាសជាសិទ្ធស្របច្បាប់របស់ប្រទេស មានអធិបតេយ្យភាព​មួយ។​ ការបាញ់បង្ហោះផ្កាយរណបដើម្បីស្រាវជ្រាវវិទ្យាសាស្ត្រ និងការដែលប្រើប្រាស់​លំហរអាវកាសសំរាប់ការអភិវឌ្ឍន៍សេដ្ធកិច្ចមិនម៉ែនជារឿង ផ្ដាច់មុខនៃប្រទេស​មួយចំនួនឡើយ។” មុននោះ សាធារណរដ្ធប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបាន​ប្រកាស​ថា​ត្រៀមខ្លួនជាស្រេចអញ្ជើញអ្នកសង្កេតការអន្តរជាតិ មកតាមដានការបាញ់បង្ហោះផ្កាយ​រណបនេះ៕

More