VOV WorldVOV World
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំណូមពរកូរ៉េខាងត្បូងបញ្ឈប់ធ្វើសមយុទ្ធ
12/01/2015 10:05
(VOV)_នាថ្ងៃទី១១ មករា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​សំណូមពរកូរ៉េខាងត្បូងបញ្ឈប់ធ្វើសមយុទ្ធយោធាទាំងឡាយ រួមទាំងការធ្វើ​សមយុទ្ធរួមជាមួយអាមេរិកទៀតផង​ ប្រសិនបើ Seuol ចង់កែលំអរទំនាក់​ទំនងរវាងប្រទេសទាំងពីរ។
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំណូមពរកូរ៉េខាងត្បូងបញ្ឈប់ធ្វើសមយុទ្ធ (VOV)_នាថ្ងៃទី១១ មករា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​សំណូម ពរកូរ៉េខាងត្បូងបញ្ឈប់ធ្វើសមយុទ្ធយោធាទាំងឡាយ រួមទាំងការធ្វើ​សមយុទ្ធរួមជា មួយអាមេរិកទៀតផង​ ប្រសិនបើ Seuol ចង់កែលំអរទំនាក់​ទំនងរវាងប្រទេសទាំង ពីរ។ កាសែត “ Minju Joson”របស់គណរដ្ឋមន្ត្រី​សាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតកូរ៉េ បានលើកច្បាស់ថា៖ ការធ្វើសម​យុទ្ធសង្គ្រាម និងការចរចារមិនអាចដើរ ទន្ទឹមបានឡើយ។ កាសែតនេះក៏​បានព្រមានថា៖ កូរ៉េខាងត្បូងបន្តអនុវត្តការធ្វើ សមយុទ្ធនានា មិនគ្រាន់តែជះ​ឥទ្ធិពលដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីប កូរ៉េប៉ុណ្ណោះទេ ថែមទាំង​ជះឥទ្ធិពលដល់ការកែលំអរទំនាក់ទំនងរវាងប្រទេសទាំង ពីរទៀតផង៕