VOV WorldVOV World
សារព័ត៍មានបដិវត្តន៍វៀតណាមបន្តបំរើការងារកសាងនិងការពារមាតុប្រទេស
19/02/2013 10:17
(VOV)_សន្និសីទផ្លាស់ប្តូរសភាពការណ៍ ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន នាដើមនិទាឃរដូវ ២០១៣ បានប្រព្រឹត្តទៅ នៅទីក្រុងហាណូយ នាថ្ងៃទី ១៩ កុម្ភះ សមាជិកការិយាល័យនយោបាយ និងជាប្រធានគណះកម្មាធិការឃោសនា អប់រំមជ្ឈឹម ​វៀតណាម លោក Dinh The Huynh បានវាយតំលៃ​ខ្ពស់ និង​ស្ងើចសរសើរ រាល់សមិទ្ធិផល​ដែលមជ្ឈដ្ឋានអ្នកសារព័ត៍មានទទួលបានក្នុងឆ្នាំកន្លង​ទៅ​​។
សារព័ត៍មានបដិវត្តន៍វៀតណាមបន្តបំរើការងារកសាងនិងការពារមាតុប្រទេស
(VOV)_សន្និសីទផ្លាស់ប្តូរសភាពការណ៍ ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន នា ដើមនិទាឃរដូវ ២០១៣ បានប្រព្រឹត្តទៅ នៅទីក្រុងហាណូយ នាថ្ងៃទី ១៩ កុម្ភះ  សមាជិកការិយាល័យនយោបាយ និងជាប្រធានគណះកម្មាធិការឃោសនា អប់រំ មជ្ឈឹម ​វៀតណាម លោក Dinh The Huynh បានវាយតំលៃ​ខ្ពស់ និង​ស្ងើចសរសើរ  រាល់សមិទ្ធិផល​ដែលមជ្ឈដ្ឋានអ្នកសារព័ត៍មានទទួលបានក្នុងឆ្នាំកន្លង​ទៅ​​។ និយាយ អំពីភារកិច្ច របស់អ្នកសារព័ត៍មានវៀតណាម ​ក្នុងឆ្នាំ២០១៣នេះ លោកDinh The Huynh បានសង្កត់ធ្ងន់ថា÷ ឆ្នាំ ​២០១៣ ជាឆ្នាំមានអត្ថន័យដ៏សែនសំខាន់ ក្នុង ការ អនុវត្ត សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាត លើកទី ១១ របស់បក្សកុម្មុយនិស្ត វៀតណាម អនុវត្ត​យុទ្ធសាស្ត្រ អភិវដ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងរយះពេល ១០ឆ្នាំ  ( ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០)។ ប្រឈមមុខនឹងបណ្ដាឱកាសធំៗផង និងប្រ ឈមមុខ នឹងការលំបាកសាកល្បងផង បណ្ដាអ្នកកាសែតក្នុងទូទាំងប្រទេស  ត្រូវបន្តពង្រីកប្រពៃណីដ៏​​ត្រចេះត្រចង់របស់ខឿនសារព័ត៍មានបដិវត្តន៍ ជាដើម៕ សារព័ត៍មានបដិវត្តន៍វៀតណាមបន្តបំរើការងារកសាងនិងការពារមាតុប្រទេស(internet)

More