សារព័ត៍មានអន្តរជាតិជូនព័ត៍មានអំពីពិធីគោរពវិញ្ញាណក្ខ័ណ្ឌនាយឧត្តមសេនីយ៍ Vo Nguyen Giap
14/10/2013 08:46
(VOV)_ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី១២ និងទី១៣ តុលា សារព័ត៍មានពិភពលោក សុទ្ធតែបានចុះផ្សាយបទសរសេរនិងរូបភាពស្ដីអំពីពិធីកាន់មរណះទុក្ខជាតិ ចំពោះនាយឧត្តមសេនីយ៍ Vo Nguyen Giap។
(VOV)_ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី១២ និងទី១៣ តុលា សារព័ត៍មានពិភពលោក សុទ្ធតែបានចុះផ្សាយបទសរសេរនិងរូបភាពស្ដីអំពីពិធីកាន់មរណះទុក្ខជាតិ ចំពោះ នាយឧត្តមសេនីយ៍ Vo Nguyen Giap។ ក្រុមហ៊ុនសារព័ត៍មាន Reuters បានសរសេរថា÷ ប្រជាជនវៀតណាមបានលៃទុកសេចក្ដីគោរព រាប់អានទាំងមូលចំពោះនាយឧត្តម សេនីយ៍ Vo Nguyen Giap ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងទៅ។ នាយឧត្តមសេនីយ៍ Vo Nguyen Giap ត្រូវបានបញ្ជុះសពនៅស្រុកកំណើររបស់ខ្លួន គឺ ខេត្ត Quang Binh ( ភាគ កណ្ដាលវៀតណាម)។ សារព័ត៍មានអន្តរជាតិជូនព័ត៍មានអំពីពិធីគោរពវិញ្ញាណក្ខ័ណ្ឌនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្រុមហ៊ុនសារព័ត៍មាន AP បានសរសេរថា÷ ពីព្រឹកប្រហាម ថ្ងៃទី ១៣ តុលា ប្រជាជនរាប់សែននាក់បានមានវត្តមាននៅតាមដងផ្លូវ ប្រវែង៤០គីឡូម៉ែត្រ ពី មជ្ឈ មណ្ឌលហាណូយទៅកាន់ព្រលានយន្តហោះ Noi Bai ដើម្បីជូនដំណើរលា ចាក លោក វីរជនដ៏ឆ្នើម១រូបរបស់ប្រជាជាតិវៀតណាម។ មនុស្សជាច្រើននាក់បាន ហោដោយសម្លេង÷ នាយឧត្តមសេនីយ៍ Vo Nguyen Giap ស្ថិតស្ថេរចេរកាល និង មនុស្ស ជាច្រើននាក់បានស្រក់ទឹកភ្នែក ពេលដែលរថយន្តដឹកមឈូសនាយឧត្តម សេនីយ៍ឆ្លងកាត់។ កាសែត Le Monde របស់បារាំងបានសរសេរថា÷ តាមរយះពិធីបុណ្យសពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap បានសរអោយឃើញថា÷ លោកមិនគ្រាន់តែជានាយឧត្តមសេនីយ៍ពូកែ១រូប វីរជន១រូបរបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងលោកជានាយឧត្តមសេនីយ៍របស់ប្រជាជនទៀតផង លោកនឹងរស់ជានិច្ចក្នុងបេះដូងប្រជាជនវៀតណាម៕
Related






