បទវិភាគស្ដីពីសម្ព័ន្ធក្រុមហ៊ុន VNG - "យូនីខន" បច្ចេកវិទ្យាដើមដំបូងរបស់វៀតណាមលើគេហទំព័ររបស់ Nikkei Asia។ (រូបថត៖ TTXVN) |
កម្មវិធីផ្ញើរសារចល័ត Zalo របស់ VNG មានអ្នកប្រើប្រាស់ចំនួន៦២លាននាក់ ត្រឹមតែឈរនៅក្រោយ Facebook និង Youtube ប៉ុណ្ណោះអំពីប្រជាប្រិយភាពនៅទីផ្សារ វៀតណាម។ ប្រការនេះបានជួយឲ្យ VNG ក្លាយទៅជាគំរូកម្រមាន នៃក្រុមហ៊ុនក្នុង ស្រុកដែលបានវ៉ាដាច់គូប្រជែងបរទេសដទៃទៀតដែល ក្នុងនោះមានកម្មវិធីប្រជាប្រិយភាពផ្សេងៗ ដូចជា Line ឬ Whatsapp នៅអាស៊ីអាគ្នេយ៍។
យោងតាមការធ្វើស្ថិតិបានបង្ហាញឲ្យឃើញថា ផ្នែក ហ្គេម របស់ VNG បានរួម វិភាគទានឡើងដល់ទៅ ៧៩,២% នៃចំណូលសរុប ប្រមាណ ៦.០០០ ពាន់លានដុង (២៦២លានដុល្លាអាមេរិក) របស់ក្រុមហ៊ុននេះ ក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២០។ VNG កំពុងមានផែនការបំពេញបន្ថែមសេវាកម្មចល័តរបស់ខ្លួននៅទីផ្សារឥណ្ឌា រុស្ស៊ី អាមេរិកឡាទីននិងអាស៊ីអាគ្នេយ៍៕







