VOV WorldVOV World
សភាពិភាក្សាអំពីគំរោងច្បាប់ផ្ទុកបំរុងជាតិនឹងគំរោងច្បាប់គ្រប់គ្រងពន្ធ
01/06/2012 07:54
Vovworld- ​​បន្តកម្មវិធីធ្វើការរបស់សម័យប្រជុំទី​៣ រដ្ឋសភាវៀតណាម នីតិកាលទី​១៣ ព្រឹកថ្ងៃទី​១ មិថុនា បណ្តាសមាជិកសភាពិភាក្សានៅតាមក្រុម អំពី​គំរោងច្បាប់ផ្ទុកបំរុងជាតិនឹងគំរោងច្បាប់គ្រប់គ្រងពន្ធ
សភាពិភាក្សាអំពីគំរោងច្បាប់ផ្ទុកបំរុងជាតិនឹងគំរោងច្បាប់គ្រប់គ្រងពន្ធ
រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់ផ្ទុកបំរុងជាតិ(រូបថត៖ Internet) Vovworld- ​​បន្តកម្មវិធីធ្វើការរបស់សម័យប្រជុំទី​៣ រដ្ឋសភាវៀតណាម នីតិកាល ទី​១៣ ព្រឹកថ្ងៃទី​១មិថុនា បណ្តាសមាជិកសភាពិភាក្សានៅតាមក្រុម អំពី​គំរោងច្បាប់ ផ្ទុកបំរុងជាតិនឹងគំរោងច្បាប់គ្រប់គ្រងពន្ធ។បទបញ្ញាតិផ្ទុក បំរុងជាតិ​ត្រូវបានចេញ ផ្សាយរយះ​ពេល ៨ឆ្នាំមុននេះនឹងត្រូវបានកសាងជា ច្បាប់ផ្ទុកបំរុងជាតិ។ការផ្ទុកបំរុង ជាតិគឺដើម្បីឆ្លើយតបដោយម្ចាស់ការនឹង សំណូមពរដោយចៃដន្យ​ បន្ទាន់​អំពីការបង្កា​ទប់ទល់នឹងគ្រោះធម្មជាតិ អគ្គីភ័យ​ ជំងឺអាសន្នរោក​ ការធានាការពារជាតិ​ សន្តិសុខ​ ។ល។មតិភាគច្រើន ចាត់ទុកថា៖ក្របខ័ណ្ឌនៃការផ្ទុកបំរុងជាតិនៅចង្អៀតណាស់។ប្រភពផ្ទុកបំរុងជាតិភាគច្រើនគឺយកពីថវិការរដ្ខ។នាសព្វថ្ងៃ​ ប្រភពផ្ទុកបំរុងជាតិសរុប  មាន​ប្រមាណ ០,៣៨%នៃ GDP ។​លោកLe Nhu Tien​សមាជិកសភាខែត្រQuang Tri​ ចាត់ទុកថា ប្រភពផ្ទុកបំរុងជាតិគឺដោយសារេដ្ឋសភាសំរេច។​ប្រការនេះគឺសមស្រប នឹងច្បាប់ថវិការ។តែបើកំណត់ដូច្នេះយើងមិនបំផុសបានបណ្តាប្រភពកំលាំងផ្សេងៗ ក្នុងសង្គមបានឡើយ។នាសព្វថ្ងៃវិស័យជាច្រើនបានធ្វើសង្គមបនីយកម្ម​។បើយើង មិនបំពេញបន្ថែមថា៖លើកទឹកចិត្តចលនាបណ្តាអង្គភាព អាជីវកម្ម បណ្តាសមាស ភាពសេដ្ឋកិច្ចផ្សេងៗចូលរួមសកម្មភាពផ្ទុកបំរុងជាតិ​​​គឺនឹងបាត់ទៅ ប្រភពកំលាំងធំ ១ក្នុងសង្គម។         ចំពោះគំរោងច្បាប់គ្រប់គ្រងពន្ធ មតិជាច្រើនចាត់ទុកថា៖ត្រូវការធ្វើ វិសោធន កម្មមាត្រា១ចំនួន​ឲ្យសមស្របទៅនឹងច្បាប់អន្តរជាតិ។មតិ១ចំនួន ផ្សេងទៀតសង្កត់ ធ្ងន់ថា៖ត្រូវបង្កើនការវិនិច្ឆ័យបណ្តាបទរំលោភលើច្បាប់ពន្ធនឹងជួយសម្រួលដល់ ទំរង់បែបបទរដ្ឋបាលអំពីពន្ធតទៅទៀត៕

More