សភាពការណ៏ស៊ីរី
19/06/2012 09:54
VOV-គ្រោះវិបត្តិនយោបាយនៅស៊ីរីបន្តកើតស្មុគស្មាញ ថែមទៀត។ក្រោយពី គណះបេសកកម្មឃ្លាំមើលរបស់ អង្គការសហប្រជាជាតិនៅស៊ីរី សំរេចផ្អាក់ សកម្មភាព ឃ្លាំមើលជាបណ្តោះអាសន្ន ជំលោះនឹងអំពើហឹង្សានៅស៊ីរី

គ្រោះវិបត្តិនយោបាយនៅស៊ីរីកាន់តែកើតស្មុគស្មាញថែមទៀត(រូបថត៖ Internet) VOV-គ្រោះវិបត្តិនយោបាយនៅស៊ីរីបន្តកើតស្មុគស្មាញថែមទៀត។ក្រោយពី គណះបេសកកម្មឃ្លាំមើលរបស់អង្គការសហប្រជាជាតិនៅស៊ីរី សំរេចផ្អាក់សកម្ម ភាពឃ្លាំមើលជាបណ្តោះអាសន្ន ជំលោះនឹងអំពើហឹង្សានៅស៊ីរី បន្តរីក រាលដាល នឹងកាន់តែធ្ងន់ធ្ងរពី១ថ្ងៃទៅ១ថ្ងៃ។ក្រុមប្រឹក្សាជាតិស៊ីរីប្រឆាំង បាន អំពាវនាវដល់ អង្គកាសហប្រជាជាតិបញ្ជូនកំលាំងរក្សាសន្តិភាពមកកាន់ស៊ីរី ភ្លាមមួយរំពេក។កងទ័ពសេរីរបស់កំលាំងនេះក៏សំណូមពរអាមេរិកផ្តល់ សព្វាវុធធុនធ្ងន់។នៅចំពោះ មុខស្ថានភាពមានប្រជាជនស៊ីរីជាច្រើននាក់ត្រូវ ជាប់គាំងនៅទីក្រុងជាចំណុចក្តៅ Homs ក្រសួងការបរទេសស៊ីរីបានឲ្យដឹងកាលពីថ្ងៃទី១៨មិថុនាថា៖នឹងខិតខំបញ្ជូន ប្រជាជនចេញពីតំបន់កើតជំលោះ នេះ។ក្នុងពេលនោះរដ្ឋអំណាចស៊ីរី បានចាប់ផ្តើម អនុវត្តបណ្តាវិធានការណ៏ សន្តិសុខ ពិសេសគឺនៅជំវិញគេហដ្ឋានប្រធានាធិបតី Bashar Al Assad នឹង បណ្តាមជ្ឈមណ្ឌលសន្តិសុខសំខាន់ៗនៅប្រទេសនេះ។ក្នុង ពេលនោះថ្ងៃទី១៩មិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួប ប្រជុំដើម្បីស្តាប់ របាយការណ៏ស្តីពីសភាពការណ៏ស៊ីរី របស់លោកRobert Mood- ប្រមុខគណះ បេសកកម្មអ្នកសង្កេតការណ៏អង្គកាសហប្រជាជាតិ៕
Related






