VOV WorldVOV World
សេចក្តីប្រកាសសម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា។
06/05/2012 07:46
VOV-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៤និងទី៥ឧសភា គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា វៀតណាមបាន រៀបចំសម័យប្រជុំលើកទី៨នៅក្រុងហាណូយ ក្រោមអធិបតីភាព របស់ប្រធានរដ្ឋសភាNguyen Sinh Hung។
សេចក្តីប្រកាសសម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា។
សម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា។ VOV-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៤និងទី៥ឧសភាគណៈកម្មាធិការអចិន្ត្រៃ រដ្ឋសភា វៀតណាមបានរៀបចំសម័យប្រជុំលើកទី៨នៅក្រុងហាណូយ ក្រោមអធិបតីភាព របស់ប្រធានរដ្ឋសភាNguyen Sinh Hung។ចូលរួមសម័យ ប្រជុំមានដំណាងអចិន្ត្រៃ ក្រុមប្រឹក្សាជនជាតិ បណ្ដាគណៈកម្មាធិការរបស់ រដ្ឋសភាដំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នអង្គការមួយចំនួន។ គណៈ កម្មាធិការអចិន្ត្រៃ រដ្ឋសភា បានផ្តល់មតិ​អំពី​វិធានការចែកចាយទុនប័ណ្ណជាតិ ចំនួន៥លាន៥សែនលានដុង សំរាប់ គំរោងការ​ចំនួន​១៩ចំណុះវិស័យ ធារាសាស្ត្រធំៗនៅបណ្ដាខេត្តដំបន់ព្រៃភ្នំ ភាគខាងជើង ភាគ​កណ្ដាលនិង Tay Nguyen។ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា នៅផ្តល់មតិអំពី​គោល​ដៅ ភារកិច្ច រយៈពេលអនុវត្តនិង​ប្រភព​កំលាំងជាក់ស្ដែងរបស់បណ្ដាគំរោងការ ចំណុះ​កម្មវិធី គោល ដៅជាតិនីមួយៗក្នុង​ដំណាក់​កាល២០១២-២០១៥។ ក៏នៅសម័យ​ប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃរដ្ឋ​សភា​បន្តផ្តល់មតិអំពីការត្រៀម រៀបចំឲ្យសម័យលើក​ទី៣​រដ្ឋសភាវៀត ណាមនីតិកាល​ទី១៣ គំរោងការ បន្តផ្លាស់ប្តូរថ្មីលើកកំពស់គុណភាព ប្រសិទ្ធភាព សកម្មភាពរបស់​រដ្ឋសភា​អនុម័ត្តលើសេចក្តីសំរេចចិត្តអំពីការ​អនុវត្ត​គោលនយោបាយច្បាប់ចំពោះ​ជន​មានគុណូបការៈចំពោះបដិវត្តនិងការងារចាត់តាំង កម្មាភិបាលជាដើម៕

More