VOV WorldVOV World
សេចក្តីសំរេចចិត្តសម័យប្រជុំរដ្ឋាភិបាលប្រចាំខែសីហាឆ្នាំ២០១២
14/09/2012 08:48
VOV-នាថ្ងៃទី១៣កញ្ញារដ្ឋាភិបាលវៀតណាមបានចេញ សេចក្តីសំរេចចិត្ត​ស្ដីពី​សម័យ​ប្រជុំខែសីហាឆ្នាំ២០១២
សេចក្តីសំរេចចិត្តសម័យប្រជុំរដ្ឋាភិបាលប្រចាំខែសីហាឆ្នាំ២០១២
រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសំរេចចិត្តស្ដីពីសម័យប្រជុំខែសីហាឆ្នាំ២០១២        VOV-នាថ្ងៃទី១៣កញ្ញារដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសំរេចចិត្ត​ស្ដីពី ​សម័យ​ប្រជុំខែសីហាឆ្នាំ២០១២ ក្នុងនោះសំណូមពរក្រសួងស្ថាប័នដំបន់ប្រមូលផ្ដុំ​ ជំនះពុកពារ​រាល់ការលំបាកសាកល្បងបញ្ជាណែនាំគ្របគ្រងអនុវត្តប្រកបដោយ​ មាន​ប្រសិទ្ធភាពគោលដៅភារកិច្ចដំណោះស្រាយតាមសេចក្តីសំរេចចិត្តរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល ពិសេសគឺសេចក្តីសំរេចចិត្តនៃសម័យប្រជុំរដ្ឋាភិបាល​ប្រចាំ និងការបញ្ជា​គ្រប់គ្រងរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងបណ្ដា​វិស័យ ហិរញ្ញវត្ថុ​រូបីយវត្ថុ​កសិកម្មនាំចេញនាំចូលជាដើម។ ទន្ទឹមនឹងនោះ​រដ្ឋាភិបាល​បាន កំណត់គោលដៅមេ​របស់​ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០១៣គឺបន្ត​បង្កើន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​មិនទុកឲ្យអតិផរណាខ្ពស់ឡើងវិញធានាល្បឿន​កំណើន សមស្របនិងបន្តជំរុញរៀបចំ​ឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចក្នុងនោះប្រមូលផ្ដុំ ទៅលើវិស័យសំខាន់ចំនួន៣គឺ វិនិយោគសាធារណៈ អង្គភាពអាជីវកម្មរដ្ឋ អង្គការ ឥណទាន បង្កកំលាំងឲ្យការអនុវត្ត​គោលដៅ​របស់ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម រយៈពេល៥ឆ្នាំ ២០១១-២០១៥ បើក​ទូលាយ​ទំនាក់ទំនងកិច្ចការ​បរទេស ម្ចាស់ការ សមាហរណកម្មលើកកំពស់តួនាទី​របស់​វៀតណាមលើឆាក​អន្តរជាតិរក្សាឯករាជ្យ អធិបតេយ្យភាពឯកភាពនិង​បូរណៈភាព​ដែនដី​ធានា​សន្តិសុខនយោបាយនិង សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម៕

More