VOV WorldVOV World
សេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១មាននិន្នាការកែលំអរ។
29/03/2012 10:16
តាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគ វៀតណាមបានឲ្យដឹងថា បណ្ដាសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ច ខែមិនាក៏ដូចជាសន្ទស្សន៍តំលៃប្រើប្រាស់(CPI) កើនទាប បានសឲ្យឃើញនូវសញ្ញាល្អអំពីអតិផរណាមាននិន្នាការ ថយចុះ។
សេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១មាននិន្នាការកែលំអរ។
សេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១មាននិន្នាការកែលំអរ។ VOV-តាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគវៀតណាមបាន ឲ្យដឹងថា បណ្ដាសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចខែមិនាក៏ដូចជាសន្ទស្សន៍តំលៃ ប្រើប្រាស់(CPI) កើនទាបបានសឲ្យឃើញនូវសញ្ញាល្អអំពីអតិផរណាមាន និន្នាការថយចុះ។ ការនាំចេញបានកើនឡើងគួរឲ្យកត់សម្គាល់ជាមួយតំលៃ ប្រាក់នាំចេញទទួលបាន​ប្រមាណជិត២៤ពាន់៥រយលានដុល្លារអាមេរិក កើន២៣,៦%បើប្រៀបនឹងរយៈ​ពេល​ដូចគ្នានាឆ្នាំទៅមិញ។ ការនាំចូលហួស កំរិតទាប ក្នុងរយៈពេល៣ខែដើម​ឆ្នាំ​គឺប្រមាណ២៥១លានដុល្លារអាមេរិក ស្រូបយកជាង១%នៃតំលៃប្រាក់នាំចេញ។ តាមក្រសួងផែនការនិងវិនិយោគ ថា ក្នុងរយៈពេលខាងមុខបណ្ដាដំបន់​ត្រូវបន្តជំរុញឧស្សាហកម្ម អភិវឌ្ឍន៍ ពិសេសគឺផ្នែកឧស្សាហកម្មកែច្នៃ ជួយឧបត្ថម្ភ​អង្គភាពអាជីវកម្មចែកចាយ ផលិតផល បង្កើនបណ្ដាសកម្មភាពពន្លឿនពាណិជ្ចកម្ម​ផ្លាស់ប្តូរកាណាល់ ប្រមូលទិញចែកចាយជាដើម៕