VOV WorldVOV World
សហគមន៍ជនវៀតណាមនៅឯបរទេសសប្បាយរីករាយទទួលបុណ្យតេតឆ្នាំវកអដ្ឋស័ក
28/01/2016 08:42
(VOVworld)-ស្ថានទូតវៀតណាមប្រចាំទីក្រុងឡាអេប្រទេសហូឡង់ទើបនឹងរៀប ចំពិធីទទួលបុណ្យតេតប្រពៃណីឆ្នាំវកអដ្ឋស័ក
សហគមន៍ជនវៀតណាមនៅឯបរទេសសប្បាយរីករាយទទួលបុណ្យតេតឆ្នាំវកអដ្ឋស័ក
(VOVworld)-ស្ថានទូតវៀតណាមប្រចាំទីក្រុងឡាអេប្រទេសហូឡង់ទើបនឹងរៀប ចំពិធីទទួលបុណ្យតេតប្រពៃណីឆ្នាំវកអដ្ឋស័កដោយមានមនុស្ស ជាង៦០០នាក់ ដែលជាអាណិកជន សិក្សានុស្សិតវៀតណាមដែលកំពុងសិក្សានិងធ្វើ​ការនៅហូ ឡង់ រួមទាំងមិត្តភក្តិហូឡង់ដែលស្និទ្ធស្នាលជាមួយវៀតណាម។ ថ្លែង មតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់លោក Nguyen Van Doan បានវាយតម្លៃ ខ្ពស់ចំពោះរាល់ការរួមចំណែកយ៉ាងសកម្មរបស់ជនវៀតណាមនៅ ហូឡង់សម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសសាមីក៏ដូចជាបុព្វហេតុ កសាងនិងអភិវឌ្ឍ មាតុប្រទេស រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ច​សហប្រតិបត្តិការរវាង ប្រទេសទាំងពីរវៀតណាមនិងហូឡង់។ ស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ិកទទួលបុណ្យតេត ឆ្នាំវកអដ្ឋស័ក (រូបថតៈ​ក្រសួងការបរទេសវៀតណាម)         ស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ិកក៏បានរៀបចំទទួលបុណ្យតេតនិទាឃៈ រដូវ២០១៦ឆ្នាំវក អដ្ឋស័កនិងអំណរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើក ទី១២ រួមទាំងផ្សព្វផ្សាយម្ហូបអាហារ និងទឹកដីមនុស្សវៀតណាមទៅកាន់ មិត្តភក្តិ ម៉ិកស៊ិកទៀតផង។         នាថ្ងៃទី២៦មករាស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់រួមសហការជាមួយ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវប្បធម៌កីឡាវនិងទេសចរណ៍ និងរោងមហោស្រពយុវជនវៀតណាមរៀបចំកម្មវិធីសម្តែងសិល្បៈស្តីពីនិទាឃៈ រដូវកក់ក្តៅសំដៅទទួលបុណ្យតេតប្រពៃណីនិងបំរើអណិកជនវៀតណាមនៅ អាល្លឺម៉ង់ផងដែរ៕

More