សហគមន៍ជនវៀតណាមនៅជប៉ុនជួបមុខនាដើមនិទាឃរដូវ
18/02/2013 08:29
(VOV)_នាយប់ថ្ងៃទី ១៧ កុម្ភះ ស្ថានទូតវៀតណាម ប្រចាំនៅជប៉ុន បានរួមសហការជាមួយសហគមជនវៀតណាមនៅជប៉ុន រៀបចំការជួបមុខដើមនិទាឃរដូវ ឆ្នាំ ២០១៣ សំរាប់សមាគមន៍ជនវៀតណាមកំពុងរស់នៅ រៀនសូត្រនិងធ្វើការនៅជប៉ុន។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅជប៉ុន លោក Doan Xuan Hung បានអោយដឹងថា÷ទំនាក់ទំនងវៀតណាម-ជប៉ុន ត្រូវបានលើកកំពស់ឡើងកំរិតដៃគូយុទ្ធសាស្ត្រ ជឿជាក់គ្នាទៅវិញទៅមក។

(VOV)_នាយប់ថ្ងៃទី ១៧ កុម្ភះ ស្ថានទូតវៀតណាម ប្រចាំនៅជប៉ុន បានរួមសហការជាមួយសហគមជនវៀតណាមនៅជប៉ុន រៀបចំការជួបមុខដើមនិទាឃរដូវ ឆ្នាំ ២០១៣ សំរាប់សមាគមន៍ជនវៀតណាមកំពុងរស់នៅ រៀនសូត្រនិងធ្វើការនៅ ជប៉ុន។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅជប៉ុន លោក Doan Xuan Hung បានអោយដឹងថា÷ទំនាក់ទំនងវៀតណាម-ជប៉ុន ត្រូវបានលើកកំពស់ ឡើងកំរិតដៃគូយុទ្ធសាស្ត្រ ជឿជាក់គ្នាទៅវិញទៅមក។ ប្រទេសទាំងពីរ បានជ្រើស រើស ឆ្នាំ ២០១៣ ជាឆ្នាំមិត្តភាព វៀតណាម-ជប៉ុន ជាមួយបណ្ដាព្រឹត្តិការណ៍សំខាន់ៗ នៅប្រទេសទាំងពីរ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។ ឯកអគ្គរដ្ឋទូតមានគោលបំណងថា÷ សហគមន៍ជនវៀតណាមនៅជប៉ុន នឹងរួមកម្លាំងកាយចិត្ត រៀបចំល្អរាល់ប្រឹត្តិការណ៍នោះ និង កសាងសហគមន៍មួយប្រកបដោយសាមគ្គីភាព ជាស្ពានតភ្ជាប់ ជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅទីនេះ លោក Phan Huu Duy Quoc អនុប្រធាន និងជាអគ្គលេខាធិការ សមាគមជនវៀតណាមនៅជប៉ុន បានអោយដឹងថា÷ “ ទិសស្លោក ធ្វើសកម្មភាពរបស់សមាគមគឺ កសាងសហគមន៍ជនវៀតណាម នៅជប៉ុន ជានិច្ចកាលសាមគ្គីភាព ជោគជ័យ និងជានិច្ចកាលឆ្ពោះទៅមាតុប្រទេស។ ក្នុងរយះពេលខាងមុខនេះ យើងខ្ញុំនឹងខំប្រឹងប្រែងតភ្ជាប់ជនវៀតណាមនៅលើទូ ទាំងប្រទេសជប៉ុន ដើម្បីមនុស្សគ្រប់រូបបានចែករំលែកព័តមាន និងជួយឧបត្ថម្ភគ្នា ទៅវិញទៅមក ក្នុងជីវភាពរស់នៅផង និងក្នុងការងារទៀតផង៕” សហគមន៍ជនវៀតណាមនៅជប៉ុនជួបមុខនាដើមនិទាឃរដូវ(http://vov.vn)
Related






