សហគមន៍ជនវៀតណាមនៅថៃជួបសំណេះសំណាលអំពី សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២
21/03/2013 11:35
នាព្រឹកថ្ងៃទី ២១ មិនា ស្ថានទូតវៀតណាមប្រចាំបាំងកក បានរៀបចំការ ជួបសំណេះសំណាលអំពី សេចក្ដីព្រាង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ សំរាប់សហគមន៍ ជនវៀតណាមនៅថៃ។
(VOV)_នាព្រឹកថ្ងៃទី ២១ មិនា ស្ថានទូតវៀតណាមប្រចាំបាំងកកបាន រៀបចំការ ជួបសំណេះសំណាលអំពី សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ សំរាប់សហគមន៍ជនវៀតណាមនៅថៃ។ក្នុង ឱកាសនេះលោក Ninh Viet Thong អគ្គលេខាធិការសមាគមជនវៀត ណាមនៅបាំងកកបានសំដែងការយកចិត្តទុកដាក់របស់សហគមន៍ ជនវៀតណាមនៅថៃចំពោះបញ្ហា ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ព្រមទាំង អះអាងនូវតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។លោកចាត់ទុក ថា៖” យើងខ្ញុំឃើញថា៖ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ នៅវៀតណាម បំពេញបានបណ្តាតម្រូវការដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។យើងខ្ញុំជឿជាក់ ទៅលើបក្សកុម្មុយនិស្តវៀតណាមក្នុងនាទីដឹកនាំ “។ តាងនាមបណ្តាគ្រូបង្រៀននិងនិស្សិតវៀតណាមដែលកំពុងបង្រៀននិង សិក្សានៅថៃបណ្ឌិត Tran Thi Hanhមានមតិថា៖” យើងខ្ញុំវាយតំលៃខ្ពស់ ចំពោះដំណើរនិងខ្លឹមសារ ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ របស់វៀតណាម។ បណ្តាមាត្រា ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងបំពេញបន្ថែមក្នុង រដ្ឋធម្មនុញ្ញ នឹងជាគ្រឹះស្ថានសំខាន់ឲ្យការអភិវឌ្ឍន៍នៃប្រទេសជាតិ “។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំថៃលោក Ngo Duc Thang ចាត់ទុកថា៖ ការ ជួបសំណេះសំណាលជាឱកាសសំខាន់ដើម្បីសហគមន៍ជន វៀតណាមនៅថៃយល់ច្បាស់អត្ថន័យនិងសារខំខាន់នៃការ ធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ ព្រមទាំងមានការរួមមតិក្នុងដំណើរនេះ៕
Related





