សហគមន៍អន្តរជាតិជំរុញយ៉ាងខ្លាំងការងារជួយសង្គ្រោះប្រជាជនហ្វីលីពីន
17/11/2013 10:25
(VOVworld) – រដ្ឋាភិបាលហ្វីលីពីននិងបណ្ដាអង្គការ មនុស្សធម៌ កំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ ចំនួនប្រាក់ជំនួយ ៣ រយ លាន ដុល្លាអាមេរិកដើម្បី ជួយឧបត្ថម្ភជនរងគ្រោះនិងស្តារតំបន់នានាដែលត្រូវ បានបំផ្លិចបំផ្លាញដោយខ្យល់ព្យុះ Haiyan នៅហ្វីលីពីន។

សហគមន៍អន្តរជាតិជំរុញយ៉ាងខ្លាំងការងារជួយសង្គ្រោះប្រជាជនហ្វីលីពីន (Image: Vietnam+) (VOVworld) – ក្នុងកាលៈទេសៈ រដ្ឋាភិបាលហ្វីលីពីននិងបណ្ដាអង្គការមនុស្សធម៌ កំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ចំនួនប្រាក់ជំនួយ ៣ រយ លាន ដុល្លា អាមេរិកដើម្បីជួយឧបត្ថម្ភជនរងគ្រោះនិងស្តារតំបន់នានាដែលត្រូវបានបំផ្លិច បំផ្លាញដោយខ្យល់ព្យុះ Haiyan នៅហ្វីលីពីន។ នាថ្ងៃទី ១៦ វិច្ឆិកា ថ្លែងមតិចំពុះ មុខមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅសន្និសីទថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិក ប្លុកសម្បូរុងរឿងរួម (CHGM) នៅរដ្ឋធានី Colombo របស់ Sri Lanka នាយករដ្ឋមន្ត្រី អង់គ្លេស លោក David Cameron បានប្រកាសថា៖ ក្រុងឡុងនឹង ផ្តល់ប្រាក់ជំនួយ ៤៨ លាន ដុល្លាអាមេរិក សំរាប់ការងារជួយសង្គ្រោះនៅ ហ្វីលីពីន។ ទន្ទឹមនឹងនោះ រដ្ឋអំណាចក្រុឡុងក៏បានផ្ញើនាវាចំណតយន្តហោះនិងយន្តហោះជួញដូរមកហ្វីលីពីន ដើម្បីបំរើករងារជួយសង្គ្រោះ។ ក្នុងពេលនោះ បុគ្គលិកនៃក្រុមកាត់បន្ថយផលវិបាក នៃគ្រោះធម្មជាតិរបស់ជប៉ុនចំនួន ២៥ នាក់ បានទៅកាន់ទីក្រុង Tacloban ភាគ កណ្ដាលហ្វីលីពីន ដើម្បីអនុត្តការងារព្យបាល សំរាប់ប្រជាជននៅទីនេះ៕
Related






