VOV WorldVOV World
សហគមន៌សេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វិកខាងលិច (ECOWAS)បើកកិច្ចប្រជុំ​
12/11/2012 07:13
​(VOVworld)-នាថ្ងៃទី១១វិច្ឆិកា នៅរដ្ឋធានី Abuja របស់Nigeria ថ្នាក់ដឹកនាំនៃ ប្រទេសជាសមាជិកសហគមសេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វិកខាងលិច​ (ECOWAS)ចំនួន១៥ បានបើកកិច្ចប្រជុំជាបន្ទាន់អំពីផែនការយោធាសំដៅជួយ រដ្ឋាភិបាលម៉ាលី ដណ្តើមយកបានសិទ្ធិត្រួតត្រាតំបន់ភាគខាងជើង ពី​​កម្លាំងអ៊ីស្លាមជ្រុលនិយមវិញ។
សហគមន៌សេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វិកខាងលិច (ECOWAS)បើកកិច្ចប្រជុំ​
(VOVworld)-នាថ្ងៃទី១១វិច្ឆិកា នៅរដ្ឋធានី Abuja របស់Nigeria ថ្នាក់ដឹកនាំនៃ ប្រ​ទេសជាសមាជិកសហគមសេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វិកខាងលិច​ (ECOWAS) ចំនួន១៥ បានបើកកិច្ចប្រជុំជាបន្ទាន់អំពីផែនការយោធាសំដៅជួយ រដ្ឋាភិបាលម៉ាលី ដណ្តើមយកបានសិទ្ធិត្រួតត្រាតំបន់ភាគខាងជើង ពី​​កម្លាំងអ៊ីស្លាមជ្រុលនិយមវិញ។ តាមគំរោង យុទ្ធសាស្ត្រនេះ ​នឹងបានដាក់ជូន​ឡើងក្រុមប្រឹក្សាសន្តិសុខ អ.ស.បពិនិត្យ  មុនពេលអនុវត្ត​។ ថ្លែងមតិក្នុងសន្និសីទ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ Nigeria លោក Goodluck Jonathan បានសង្កត់ធ្ងន់ថា ត្រូវដាក់ពង្រាយយ៉ាងឆាប់រហ័សកម្លំាងចំរុះមួយ ដើម្បីវាយបណ្តេញកម្លំាងប៉ះបោរអ៊ីស្លាមចេញពីភាគខាងជើងមាលី។ មុននោះ ក្រុម ប្រឹក្សាសន្តិសុខអ.ស.ប បានឲ្យថ្នាក់ដឹកនាំទ្វីបអាហ្វ្រិករយៈពេល៤៥ថ្ងៃ​ចាប់ពី ថ្ងៃ​ទី​១២តុលាឆ្នាំ២០១២ ដើម្បីបង្កើតផែនការយោធា១ ដណ្តើមយកវិញសិទ្ធិត្រួតត្រាតំបន់ ភាគខាងជើង ម៉ាលីពីក្រុមឧទ្ទាម៕ សហគមន៌សេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វិកខាងលិច​បើកកិច្ចប្រជុំ​(​(http://vov.vn/)

More