VOV WorldVOV World
សហគមអន្តរជាតិថ្កោលទោសការវាយប្រហារនៅ Nigieria
22/01/2012 07:11
អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon បានចេញសេចក្តីប្រកាសដោយថ្កោលទោសបណ្ដាការ វាយ ប្រហារបង្ហូរឈាមនៅទីក្រុង Kano របស់ Nigieria។
សហគមអន្តរជាតិថ្កោលទោសការវាយប្រហារនៅ Nigieria
អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon នាថ្ងៃទី២១មករា បាន ចេញសេចក្តីប្រកាសដោយថ្កោលទោសយ៉ាងពេញទំហឹងបណ្ដាការវាយ ប្រហារ បង្ហូរឈាមដែលកើតឡើងនាថ្ងៃដដែលនៅទីក្រុង Kano របស់ Nigieria ធ្វើឲ្យយ៉ាងតិចបំផុតជន១៦២ត្រូវស្លាប់និងជនរាប់សិបនាក់ទៀតត្រូវរងរបួស។ លោក Ban Ki Moon បានអំពាវនាវដំណើរការសើបអង្កេតអំពីការ វាយប្រហារ នៅប្រទេសនេះ។ នាថ្ងៃ ដដែល ប្រធានគណៈ កម្មាធិការសហភាពអាហ្វ្រីក Jean Ping ក៏បានថ្កោលទោសបណ្ដាការវាយប្រហារដោយអំពើហឹង្សារនៅ  Nigieria ព្រមទាំងចែករំលែកទុក្ខជាមួយសាច់ញ្ញាត្តិរបស់ជនរងគ្រោះនិងសំដែង នូវការយក ចិត្តទុកដាក់របស់លោកចំពោះអ្នកត្រូវរងរបួសដែរ៕