VOV WorldVOV World
សហប្រតិបតិ្តការការពារជាតិវៀតណាម-ជប៉ុន
03/05/2013 08:55
រដ្ឋមន្ត្រី Phung Quang Thanh ក៏វាយតម្លៃខ្ពស់នូវការអភិវឌ្ឍន៍ ក្នុងទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំង២ ក្នុងនោះប្រមូលផ្ដុំទៅលើបណ្ដាវិស័យសហប្រតិបតិ្តការ ដូចជា បណ្ដុះបណ្ដាលហ្វឹកហ្វឺនសំរាប់សិក្ខាកាមយោធា វៀតណាម ចែករំលែកបទពិសោធក្នុងការកសាងនិង អភិវឌ្ឍន៍កំលាំងកងទ័ពជើងទឹក។
សហប្រតិបតិ្តការការពារជាតិវៀតណាម-ជប៉ុន
នារសៀលថ្ងៃទី២ ឧសភា នៅក្នុងពិធីទទួលជួបសន្ទនាជាមួយឧត្តមនាវី Kawano Katsutoshi មេបញ្ជាការកងទ័ពជើងទឹកការពារជប៉ុន ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម នាយឧត្តមសេនីយ៍ Phung​ Quang Thanh រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាមបានចាត់ទុកថា កិច្ចសហប្រតិបតិ្តការលើវិស័យការពារ ជាតិទ្វេភាគីបានមានការអភិវឌ្ឍន៍ល្អប្រសើរ ដែលបានសំដែងនៅក្នុងការកសាង យន្តការសន្ទនាយុទ្ធសាស្រ្តការពារជាតិនៅថ្នាក់អនុរដ្ឋមន្ត្រី រវាងកងទ័ពនៃប្រទេស ទាំង២។រដ្ឋមន្ត្រី Phung Quang Thanh ក៏វាយតម្លៃខ្ពស់នូវការអភិវឌ្ឍន៍ក្នុង ទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំង២ ក្នុងនោះប្រមូលផ្ដុំទៅលើបណ្ដា វិស័យសហប្រតិបតិ្តការដូចជា បណ្ដុះបណ្ដាលហ្វឹកហ្វឺនសំរាប់សិក្ខាកាមយោធា វៀតណាមចែករំលែកបទពិសោធក្នុងការកសាងនិងអភិវឌ្ឍន៍កំលាំងកងទ័ព ជើងទឹក។ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសទទួលជួប ឧត្តមនាវី Kawano Katsutoshi មេបញ្ជាការកងទ័ពជើងទឹកការពារជប៉ុន (Image:dangcongsan.vn) ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម ឧត្តមនាវី Kawano Katsutoshi និងគណៈប្រតិភូ បានទៅគោរពវិញ្ញាណក្ខ័ណ្ឌលោកប្រធាន Ho Chi Minh នៅ ប្រាំង្គតំកល់សព និងទៅទស្សនបញ្ជាការដ្ឋានកងទ័ពជើងទឹកនិង អង្គភាពមួយ ចំនួនចំណុះកងទ័ពជើងទឹកប្រជាជនវៀតណាម៕