ទស្សនៈនេះត្រូវបានលោកប្រធានាធិបតី ត្រាំ បញ្ជាក់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយកប្រតិបត្តិ Nvidia លោក Jensen Huang ខណៈពេលដែលមេដឹកនាំក្រុមហ៊ុនផលិតបន្ទះឈីបរូបនេះ កំពុងចូលរួមកិច្ចប្រជុំកំពូល All-In នៅរដ្ឋកាលីហ្វ័រញ៉ា។

លោកប្រធានាធិបតី ត្រាំ បានការពារការសាងសង់មជ្ឈមណ្ឌលទិន្នន័យទ្រង់ទ្រាយធំ ដោយមិនអើពើដល់ការព្រួយបារម្ភអំពីការប្រើប្រាស់អគ្គិសនី ទឹក និងផលប៉ះពាល់លើបរិស្ថាន។ មេដឹកនាំអាមេរិកបានអះអាងថា មជ្ឈមណ្ឌលទិន្នន័យអាចបង្កើតការងារធ្វើ និងទ្រព្យសម្បត្តិសម្រាប់រដ្ឋនានា ដោយប្រៀបធៀបវិស័យនេះទៅនឹង "អណ្ដូងប្រេងក្នុងរយៈពេល ២០ ទៅ ២៥ ឆ្នាំខាងមុខ"។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានទទួលស្គាល់ផងដែរថា ដំណើរការអភិវឌ្ឍន៍ត្រូវអនុវត្តន៍ដោយប្រុងប្រយ័ត្ន។

ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី ១៥ ខែកញ្ញា ប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Mike Johnson ក៏បានប្រឆាំងជំទាស់នឹងការអំពាវនាវឱ្យបញ្ឈប់ការអភិវឌ្ឍ AI ផងដែរ។

សេចក្តីថ្លែងការណ៍ពោលខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំក្រុមហ៊ុន Anthropic, OpenAI និង xAI បានព្រមានថា សមត្ថភាព AI កំពុងអភិវឌ្ឍន៍លឿនពេក ហួសពីសមត្ថភាពគ្រប់គ្រង ហើយបានអំពាវនាវឱ្យកាត់បន្ថយល្បឿនអភិវឌ្ឍន៍ម៉ូដែលទំនើបបំផុត៕