VOV WorldVOV World
ស៊ីរី អំពើហឹង្សាបន្តរាលដាល EU បង្កើនវិធានការដាក់ទណ្ឌកម្ម។
15/05/2012 08:28
VOV-អំពើហឹង្សារនៅស៊ីរីបន្តរាលដាលដោយមាន បន្ថែមជនរាប់សិបនាក់ត្រូវ​ស្លាប់នាថ្ងៃទី១៤ឧសភា ដោយគ្មានអើពើដល់វត្តមានរបស់កំលាំងអ្នក សង្កេតការណ៍របស់អង្គការសហប្រជាជាតិ។
ស៊ីរី អំពើហឹង្សាបន្តរាលដាល EU បង្កើនវិធានការដាក់ទណ្ឌកម្ម។
ស៊ីរី អំពើហឹង្សាបន្តរាលដាល VOV-អំពើហឹង្សារនៅស៊ីរីបន្តរាលដាលដោយមានបន្ថែមជនរាប់សិបនាក់ត្រូវ​ស្លាប់នាថ្ងៃទី១៤ឧសភាដោយគ្មានអើពើដល់វត្តមានរបស់កំលាំងអ្នក សង្កេតការណ៍របស់អង្គការសហប្រជាជាតិ។ ក្នុងកាលៈទេសៈនោះ រដ្ឋមន្ត្រី ការបរទេសនៃប្រទេសសមាជិក​សហភាពអឺរុប (EU) ចំនួន​២៧​បានឯកភាព អំពីបណ្ដាវិធានការដាក់ទណ្ឌកម្មថ្មីចំពោះ​ស៊ីរី​នៅ​ក្នុងកិច្ច​ប្រជុំមួយនៅក្រុង Brussel បែលហ្ស៊ីក។ នេះជារង្វង់ដាក់ទុណ្ឌកម្មលើក​ទី​១៥ដែល EU អនុវត្ត ចំពោះរបបរបស់ប្រធានាធិបតី Bashar al-Assad ក៏ប៉ុន្តែព័ត៌មានលំអិតអំពីការ ដាក់​ទុណ្ឌកម្មថ្មីនេះមិនទាន់បានឲ្យដឹងនៅឡើយ។ គិតមកដល់ថ្ងៃទី១៤ឧសភា បរិមាណ​អ្នកសង្កេតការណ៍អង្គការសហប្រជាជាតិនៅស៊ីរីបានឡើងដល់២៥០ នាក់។ តាម​ផែនការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបញ្ជូនអ្នក សង្កេតការណ៍យោធាចំនួន៣០០នាក់ទៅស៊ីរីនាចុងខែនេះ។​ប៉ុន្តែគ្មានអើពើដល់ វត្តមានដែលកាន់តែ​ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរបស់កំលាំងអ្នកសង្កេតការណ៍ នៃអង្គការសហប្រជាជាតិ ប្រជាជនស៊ីរីភាគច្រើននៅមិនទាន់ជឿថា អំពើហឹង្សារ នឹងបានថយចុះទេ៕

More