ស៊ីរីគាំទ្រ ICRC ១មិនលំអៀងនិងឯករាជ្យ
05/09/2012 08:15
(VOV)-ទូរទស្សន៌ជាតិស៊ីរីបានជូនព័ត៌មាននាថ្ងៃទី៤ កញ្ញាថា ក្នុងការជួបសន្ទនា ជាមួយប្រធានគណៈ កម្មាធិការកាកបាតក្រហមអន្តរជាតិ (ICRC)Peter Maurer ដែលកំពុងបំពេញទស្សនកិច្ចនៅDamascus ប្រធានាធិបតីស៊ីរី Bashar al-Assadបានប្រកាសគាំទ្រការងាររបស់ ICRC

ប្រធានICRCនិងប្រធានាធិបតីស៊ីរី al-Assadក្នុងការជួបសន្ទនា១ នៅទីក្រុងDamascus (រូបថតៈ Internet) (VOV)-ទូរទស្សន៌ជាតិស៊ីរីបានជូនព័ត៌មាននាថ្ងៃទី៤កញ្ញាថា ក្នុងការជួបសន្ទនា ជាមួយប្រធានគណៈកម្មាធិការកាកបាតក្រហមអន្តរជាតិ (ICRC)Peter Maurer ដែលកំពុងបំពេញទស្សនកិច្ចនៅDamascus ប្រធានាធិបតីស៊ីរី Bashar al- Assadបានប្រកាសគាំទ្រការងាររបស់ ICRC នៅប្រទេសមជ្ឈឹមបូព៌ានេះ ដល់ ពេលដែល ICRCនៅតែបន្តជាអង្គការ១មិនលំអៀងនិងឯករាជ្យ។ លោក Al- Assadគាំទ្ររាល់យុទ្ធនាការជួយសង្គ្រោះដែលICRC អនុវត្តនៅស៊ីរីខណៈពេល ប្រធាន ICRC Maurer គាំទ្រកិច្ចសហប្រតិបត្តិការដែលរដ្ឋាភិបាលស៊ីរីបាន អនុវត្ត។ ប្រធាន ICRC Maurer មកដល់ Damascus ដើម្បីពិភាក្សាជាមួយ បណ្តាមន្រ្តីរបស់ប្រទេសនេះអំពីបញ្ហាមនុស្សធម៌។ បណ្តាការពិភាក្សាគឺផ្តោត សំខាន់ទៅលើស្ថានភាពមនុស្សធម៌ដែលកំពុងអាក្រក់ទៅៗនៅស៊ីរីក៏ដូចជា រាល់ ការលំបាកដែលគណៈកម្មាធិការកាកបាតក្រហមអន្តរជាតិត្រូវប្រឈម៕
Related





