ស៊ីរីក្រោយរយៈពេល១ឆ្នាំរីករាលដានវិប័ត្ត។
15/03/2012 11:40
នាថ្ងៃទិ១៥មិនាបានគូសសម្គាល់គំរប់១ឆ្នាំកើតមាន ឡើងវិប័ត្តនយោបាយនិងការប៉ះបោរនៅស៊ីរី ដែល បានធ្វើឲ្យប្រជាជនជាង៨ពាន់នាក់ត្រូវស្លាប់និងរាប់ មឺននាក់ទៀតត្រូវភៀសខ្លួន។

វិប័ត្តនៅស៊ីរីនាបច្ចុប្បន្នគឺស្មុគស្មាញណាស់ ប៉ុន្តែស៊ីរីចង់ស្វែងរកដំណោះស្រាយដោយខ្លួនឯង VOV-នាថ្ងៃទិ១៥មិនាបានគូសសម្គាល់គំរប់១ឆ្នាំកើតមានឡើងវិប័ត្តនយោបាយ និងការប៉ះបោរនៅស៊ីរី ដែលបានធ្វើឲ្យប្រជាជនជាង៨ពាន់នាក់ត្រូវស្លាប់និង រាប់មឺននាក់ទៀតត្រូវភៀសខ្លួន។ ទោះបីរដ្ធាភិបាលស៊ីរីនិងសហគមអន្តរជាតិ បានខំប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ឈប់រលកនេះក្តី ប៉ុន្តែដល់ឥឡូវនេះ វិប័ត្តនៅស៊ីរីមិនទាន់មានច្រកចេញនៅឡើយ។ ថ្លែងមតិនៅរដ្ធធានី Damascus ក្នុងឪកាសនេះអ្នកនាំពាក្យក្រសួងការបរទេសស៊ីរី Jihad Makdissi បានចាត់ទុកថា វិប័ត្តនាបច្ចុប្បន្នគឺស្មុគស្មាញណាស់ ប៉ុន្តែស៊ីរីចង់ស្វែងរកដំណោះស្រាយដោយ ខ្លួនឯង ដោយមិនត្រូវការដល់ការជ្រៀតជ្រែកពីខាងក្រៅទេ។ ក្នុងព្រឹត្តិការមួយ ផ្សេងៗទៀត នាថ្ងៃទី១៤មិនា អារ៉ាប៉ីសាអូឌិត អ៊ីតាលីនិងហូឡង់បានប្រកាស បិទទ្វារស្ថានទូតប្រទេសខ្លួនប្រចាំនៅស៊ីរីនិងដកចេញបណ្ដាអ្នកការទូត ត្រឡប់មកប្រទេសវិញដើម្បីប្រឆាំងជំទាស់ការដែលរដ្ធអំណាចប្រធានាធិបតី Adsad មិនទប់ស្កាត់បានអំពើហឹង្សានៅប្រទេសនេះ៕
Related





