VOV WorldVOV World
ស៊ីរីនឹងលុបចោលឃ្លាំងអាវុធគីមីប្រសិនបើ អ.ស.ប. អនុម័តលើផែនការរួមរបស់រុស្ស៊ីនិងអាមេរិក
16/09/2013 11:47
(VOVworld) – សាធារណៈមតិអន្តរជាតិគាំទ្រការព្រមព្រៀងលុបចោលឃ្លាំងអាវុធគីមីនៅស៊ីរី
ស៊ីរីនឹងលុបចោលឃ្លាំងអាវុធគីមីប្រសិនបើ អ.ស.ប. អនុម័តលើផែនការរួមរបស់រុស្ស៊ីនិងអាមេរិក
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងសមភាគីរុស្ស៊ី លោក Sergey Lavrov  (Image: Vietnam+) (VOVworld) – រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ីរី លោក Omran al-Zoubi បានឲ្យដឹង ថា៖ Damascus នឹងប្រតិបត្តិតាមផែនការរបស់រុស្ស៊ីនិងអាមេរិកសំដៅលុបចោល ឃ្លាំងអាវុធគីមីរបស់ស៊ីរី ក្នុងពេលដែល អ.ស.ប. អនុម័ត ទន្ទឹមនឹងនោះ បានឲ្យ ដឹងទៀតថា​៖ ប្រទេសនេះចាប់ផ្តើម រៀបចំបណ្ដាឯកសារទាក់ទិន។ សេចក្តីថ្លែង​ការពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពី រដ្ឋម​ន្ត្រីការបរទេសអាមេរិក លោក​John Kerry និងសមភាគីរុស្ស៊ី លោក Sergey Lavrov ទទួលបានការព្រមព្រៀង បំផ្លាញចោលឃ្លាំងអាវុធគីមីនៅស៊ីរី នាពាក់កណ្ដាលឆ្នាំ ២០១៤។ តាមនោះ ក្នុងរយៈពេល ១ សប្តាហ៍ រដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ត្រូវនាំចេញបញ្ជីបណ្ដាឃ្លាំងអាវុធគីមី ដើម្បីអ្នកសង្គេតការអន្តរជាតិទៅ កាន់ស៊ីរី នាដើមខែ វិច្ឆការ ខាងមុខ ប្រទេសជាច្រើនបានសម្តែងនូវការគាំទ្រចំពោះការព្រមព្រៀងរវាង រុស្ស៊ីនិងអាមេរិកអំពី ការលុបចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី។ រដ្ឋមន្ត្រីការបរទេស ចិន លោក Wang Yi បាន ចាត់ទុកថា៖ ការព្រមព្រៀងពោលខាងលើជួយ ទប់ស្កាត់ការវាយប្រហារយោធារបស់ អាមេរិកតម្រង់ទៅលើរដ្ឋអំណាចនៃប្រធានា ធិបតីស៊ីរី លោក Bashar al-Assad ហើយ បន្ធូស្រាលភាពតានតឹងនៅស៊ីរី។ ក្នុងពេលនោះ សម្ព័ន្ធភាពអារ៉ាប់បានចាត់ទុកថា៖ ការព្រមព្រៀងរួមរុស្ស៊ី-អាមេរិកនឹងជួយឧបត្ថម្ភស្វែងរកដំណោះស្រាយនយោបាយ សំរាប់សង្គ្រាមនៅប្រទេស មជ្ឈឹមបូរព៌ារនេះ។ រីឯខ្លួនវិញ រដ្ឋម​ន្ត្រីការបរទេសអាល្លឺម៉ង់ លោក Guido Westerwelle បាននាំចេញសំណើរផ្តល់ជំនួយខាងបច្ចេកទេសនិងហិរញ្ញវត្ថុ សំរាប់ការលុបចោលឃ្លាំងអាវុធគីមីនៅស៊ីរី។ មជ្ឈដ្ឋានអ្នកនយោបាយនៅស៊ីរី ក៏មាន ប្រតិកម្មសកម្មចំពោះការព្រមព្រៀងរវាងរុស្ស៊ីនិងអាមេរិក។ រដ្ឋលេខាធិការទទួលបន្ទុក ការសម្របសម្រួលស៊ីរី​ លោក Ali Haidar បានចាត់ទុកថា៖ ការព្រមព្រៀងនេះបានទប់ ស្កាត់សង្គ្រមមួយនិងជា “ជ័យជំនះសំរាប់ស៊ីរី”៕