ស៊ីរីបានផ្ញើផែនការលំអិតអំពីការបំផ្លាញចោលឃ្លាំង អាវុធគីមីមុនកាលកំណត់
28/10/2013 11:14
(VOVworld) – ស៊ីរីបានផ្ញើផែនការលំអិតអំពីការបំផ្លាញ ចោលឃ្លាំងអាវុធគីមីនៅប្រទេសនេះ តាមការព្រមព្រៀង រវាងរុស្ស៊ីនិងអាមេរិក សំដៅបញ្ឈប់បណ្ដាការវាយប្រហារ យោធាតម្រង់ទៅលើស៊ីរី។

ផែនការអំពី កម្មវិធីអាវុធគីមីរបស់ Damascus ត្រូវបានដាក់ជូន ៣ ថ្ងៃមុនកាល់កំណត់។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៧ តុលា អង្គការហាមឃាត់ការប្រើប្រាសនិងជួញដូរអាវុធ គីមី (OPCW) បានឲ្យដឹងថា៖ ស៊ីរីបានផ្ញើផែនការលំអិតអំពីការបំផ្លាញចោលឃ្លាំង អាវុធគីមីនៅប្រទេសនេះ តាមការព្រមព្រៀងរវាងរុស្ស៊ីនិងអាមេរិកសំដៅបញ្ឈប់ បណ្ដាការវាយប្រហារយោធាតម្រង់ទៅលើស៊ីរី។ ផែនការអំពី កម្មវិធីអាវុធគីមីរបស់ Damascus ត្រូវបានដាក់ជូន ៣ ថ្ងៃមុនកាលកំណត់។ ក្រុមប្រឹក្សាគ្រប់គ្រង OPCW នឹងសម្រេចពេលវាលាបំផ្លាញចោលឃ្លាំងអាវុធគីមី របស់ស៊ីរី មុនថ្ងៃទី ១៥ វិច្ឆិការ។ ប៉ុន្តែ OPCW មិនប្រកាសលំអិតនៃផែនការ ពោលខាងលើ ក៏ដូចជា មិនទាន់សម្រេច ពេលវេលានិងទីកន្លែងបំផ្លាញចោលអាវុធប្រភេទគ្រប់ប្រភេទពោលខាងលើនៅ ឡើយ៕
Related






