VOV WorldVOV World
ស៊ីរីបានដាក់ពាក្យប្តឹងតវ៉ាអ៊ីស្រាអែលជាផ្លូវការឡើង អ.ស.ប.
01/02/2013 10:42
(VOVworld) – នាថ្ងៃទី ៣១ មករា ក្រសួងការបរទេសស៊ីរីបានដាក់ពាក្យប្តឹងតវ៉ា អ៊ីស្រាអែលជាផ្លូវការឡើង អ.ស.ប.។
ស៊ីរីបានដាក់ពាក្យប្តឹងតវ៉ាអ៊ីស្រាអែលជាផ្លូវការឡើង អ.ស.ប.
(VOVworld) – នាថ្ងៃទី ៣១ មករា ក្រសួងការបរទេសស៊ីរីបានដាក់ពាក្យប្តឹងតវ៉ា អ៊ីស្រាអែលជាផ្លូវការឡើង អ.ស.ប.។ ដោយសារ អ៊ីស្រាអែលបានវាយប្រហា ដោយយន្តហោះទៅលើមណ្ឌលស្រាវជ្រាវយោធាមួយរបស់ស៊ីរី ជិតនឹងរដ្ឋធានី Damascus ។ នាថ្ងៃដ៏ដែល ប្រធានសម្ព័ន្ធអារ៉ាប់ លោក Nabil al-Arabi បានថោល ទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារនេះ។ ទន្ទឹននឹងនោះ លោក Nabil al- Arabi បានសង្កត់ធ្ងន់ថា៖ ទង្វើនេះរបស់អ៊ីស្រាអែលបានរំលោភលើអធិបតេយ្យ ភាពរបស់ស៊ីរី។ លោក Nabil al-Arabi បានអះអាងទៀតថា៖ អ៊ីស្រាអែលត្រូវមាន ការទទួលខុសត្រូវចំពោះរាល់ផលវិបាកនៃការវាយប្រហារដោយយន្តហោះរបស់ ខ្លួន៕